ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ហេង ឡុង ផ្ញើសារទៅសម្តេចតេជោ សុំរួមដំណើរជាមួយទៅទីក្រុងវូហាន ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ

    BY Khmernote Media February 4, 2020
    លោក ហេង ឡុង ផ្ញើសារទៅសម្តេចតេជោ សុំរួមដំណើរជាមួយទៅទីក្រុងវូហាន ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ

    នៅថ្ងៃនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា នៅថ្ងៃស្អែកទី៥កុម្ភៈ សម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចគ្រោងនឹង​អញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរីករាល​ដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស។ នៅពេលនេះសម្តេចតេជោ​ កំពុងរង់ចាំការបញ្ជាក់និងសម្រេចពីភាគីមិត្តចិនថា តេីអនុញ្ញាត្តិអោយទៅសួរសុខទុក្ខឬមិនអនុញ្ញត្តិអោយទៅក្នុងពេលដែលទីក្រុងនេះត្រូវបានដាក់អោយនៅដាច់ក្នុងសភាពប្រកាសអាសន្នមិនអោយមានចរាចរណ៍ចេញចូលទាំងនៅក្នុងប្រទេសចិន​ និងពីក្រៅប្រទេសចូលមក”។

    ជុំវិញការស្នើចង់ទៅសួរសុខទុក្ខនិស្សិតខ្មែរនៅឯទីក្រុងវូហានរបស់សម្តេចតេជោ លោក ហេង ឡុង ក៏បានប្រកាសចង់រួមដំណើរជាមួយសម្តេចផងដែរ ដោយលោកបានបញ្ជាក់ឲ្យដឹងថា “ខ្ញុំបាទបានផ្ញើរសារទៅសម្ដេចតេជោ ហ៊ុន សែន សូមរួមដំណើរដ៏មានអត្ថន័យជាប្រវត្តិសាស្រ្តជាមួយសម្ដេចទៅទីក្រុងវ៉ូហាន ដើម្បីទៅសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ខ្ញុំរួមទាំងសុខ និងរួមទាំងទុក្ខជាមួយសម្ដេចអស់មួយជីវិត។ សម្ដេចតេជោ ជានាយករដ្ឋមន្ត្រីទី១នៅលើពិភពលោក ដែលស្នើសុំរដ្ឋាភិបាលនៃប្រទេសចិនទៅសួរសុខទុក្ខប្រជាពលរដ្ឋខ្លួននៅឯទីក្រុងវ៉ូហាននៃប្រទេសចិន។ ទឹកចិត្តលើសទេវតាជាប្រវត្តិសាស្ត្រ”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay