ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការបរទេសចិនបញ្ជាក់ថា មិនអាចរៀបចំជូនសម្តេចតេជោទៅទីក្រុងវូហាន បានឡើយ ដោយសារតែវីរុសកូរ៉ូណាកំពុងតែរាតត្បាតខ្លាំង

    BY Khmernote Media February 4, 2020
    ក្រសួងការបរទេសចិនបញ្ជាក់ថា មិនអាចរៀបចំជូនសម្តេចតេជោទៅទីក្រុងវូហាន បានឡើយ ដោយសារតែវីរុសកូរ៉ូណាកំពុងតែរាតត្បាតខ្លាំង

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពសារព័ត៌មាន Fresh News បានឲ្យដឹងថា នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងការបរទេសចិន បានជូនដំណឹងក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ភាគីចិនមិនអាចរៀបចំជូនសម្តេចតេជោ ហ៊ុន សែន ចំពោះដំណើរទៅកាន់ទីក្រុង​ វូហាន ខេត្តហ៊ូប៉ី ប្រទេសចិន បានទេ ដោយសារទីនោះកំពុងរីករាលដាលខ្លាំងបំផុតនៃមេរោគកូរ៉ូណា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសារភាគីចិនមិនអាចរៀបចំបាន ដូច្នេះថ្ងៃស្អែកសម្តេច នឹងដឹកនាំគណៈប្រតិភូត្រឡប់ទៅមាតុភូមិវិញ ក្រោយពីបញ្ចប់បេសកម្មនៅទីក្រុងសេអ៊ូល, ដោយលើកទៅឱកាសក្រោយ ចាំជួបជាមួយក្រុមនិស្សិតនៅទីក្រុងវូហាន។

    គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី០៣ ខែកុម្ផៈ ឆ្នាំ២០២០ ម្សិលមិញនេះ សម្តេចតេជោគ្រោងនឹង​អញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរីករាល​ដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay