ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ធ្លាយស៊ីទែនហ្គាស បណ្តាលឱ្យឆេះការ៉ាស់សាំងនៅខណ្ឌច្បារអំពៅ របួសមនុស្ស៣នាក់

    BY Khmernote Media February 5, 2020
    ធ្លាយស៊ីទែនហ្គាស បណ្តាលឱ្យឆេះការ៉ាស់សាំងនៅខណ្ឌច្បារអំពៅ របួសមនុស្ស៣នាក់

    រាជធានីភ្នំពេញ​ ៖ កម្មករ៣នាក់ រងរបួសរបកស្បែកទាំងដុំ និងរលាកពេញខ្លួនប្រាណ ពីជេីងដល់ក្បាល​ ក្នុង​ហេតុការណ៍ឆេះស៊ីទែនហ្គាសយ៉ាងខ្លាំង បន្ទាប់ពីធ្លាយចេញពី​ស៊ីទែនហ្គាសចំណុះ ១២,០០០លីត្រ​ ឆាបឆេះ​រាលដាលមួយចំហាយហ្គាស​ ចេញជាអណ្ដាតភ្លេីង​ពេញដេប៉ូប្រេងឥន្ទនៈតេលាមួយកន្លែង​ ផ្អេីលអាជ្ញាធរនិងសមត្ថកិច្ច​ ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍​ បាញ់ទប់ស្កាត់បានទាន់ពេលវេលា​ ។

    ហេតុការណ៍ផ្ទុះហ្គាសយ៉ាងខ្លាំង​នេះបានកេីតឡេីងកាលពីវេលាម៉ោង០៧:១០នាទីយប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងបរិវេណ​ដេប៉ូប្រេងឥន្ទនៈតេលាមួយកន្លែង​ យីហោ​ សម្បត្តិ​មានហេង នៅតាមផ្លូវជាតិលេខ១ ក្រុម០៦ ភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

    ​ម្ចាស់ឈ្មោះ​ :​ ព្រុំ សុផាន់ណា ភេទស្រី អាយុ៣៥ឆ្នាំសញ្ជាតិ ខ្មែរមុខរបរ​ ម្ចាស់ស្ថានីយប្រេងឥន្ធនៈតេលា យីហោ​សម្បត្តិមានហេង​ មូលហេតុនៃការឆេះបណ្ដាលមកពី ធ្លាយហ្គាសបង្កជាអគ្គិភ័យ ឆេះខូចខាតស៊ីទែនហ្គាសបន្តិចបន្តួច ឆេះរាលដាលដំបូល​កន្លែងស្នាក់នៅអស់មួយចំហៀង​ នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡេីយ​ ។

    លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​បង្ការនិងពន្លត់អគ្គិភ័យ​រាជធានីភ្នំពេញ​ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ករណីអគ្គិភ័យនេះ​​ បណ្ដាលឲ្យ​មានមនុស្សរបួស៣នាក់ ដោយ២នាក់​ បញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រ​ និងម្នាក់បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ (ក្នុងចំណោមអ្នករបួសទាំងបីនោះ​ មានម្នាក់​ធ្ងន់ជាងគេ ​ដោយឃេីញរលាត់ស្បែក និងរលាកពេញខ្លួនប្រាណ ពីជេីងដល់ក្បាល) ។

    ក្នុងប្រតិបត្តិការជួយបាញ់ពន្លត់អគ្គិភ័យនេះ គេឃេីញមានវត្តមានរបស់​អាជ្ញាធរ​ខណ្ឌច្បារអំពៅ​គ្រប់លំដាប់ថ្នាក់​ សហការជាមួយក្រុមពន្លត់អគ្គិភ័យ​ អន្តរាគមន៍​រហូតគ្រប់គ្រងបាន​ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ​ របស់ការិយាល័យ​បង្ការនិងពន្លត់អគ្គិភ័យ​ចំនួន​ ១០គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ១០ឡាន​ ស្មេីនឹង​៤០ម៉ែត្រគូប ​។​ និងរថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​ ០១គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​ ០១ឡាន​ ស្មេីនឹង​ 0៦ ម៉ែត្រគូប​ ។ រថយន្តជំនួយក្រសួងមហាផ្ទៃ ចំនួន​ ០៣គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​០៣គ្រឿង ស្មេីនឹង​ ១២ម៉ែត្រគូប​ ។​ រថយន្តជំនួយះបុរីប៉េងហួតចំនួន​ ០១គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​ ០១ឡាន​ ស្មើនឹង០៦ម៉ែត្រគូប ។ រថយន្តជំនួយសាលាខ័ណ្ឌច្បារអំពៅចំនួន​ ០១គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​ ០១ឡាន​ ស្មេីនឹង​ 0៤ម៉ែត្រគូប​ ។រថយន្តជំនួយទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន ​ស្មើនឹង១២ម៉ែត្រគូប ហេីយពន្លត់ចប់​នៅម៉ោង​០៧:៣០នាទីនាទីយប់ ថ្ងៃខែឆ្នាំដដែលនេះ ៕

    អត្ថបទ៖ បងម៉េង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay