ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសជាសន្តិសុខ បែកគំនិតជិះម៉ូតូលួចទូរស័ព្ទ ម្ចាស់គេទាន់ស្ទុះលោតធាក់ទម្លាក់ពីលេីម៉ូតូ

    BY Khmernote Media February 5, 2020
    បុរសជាសន្តិសុខ បែកគំនិតជិះម៉ូតូលួចទូរស័ព្ទ ម្ចាស់គេទាន់ស្ទុះលោតធាក់ទម្លាក់ពីលេីម៉ូតូ

    រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានជិះម៉ូតូមួយគ្រឿងមកចូលលួចយកទូរស័ព្ទមួយរបស់សន្តិសុខកំពុងសម្រាក ក្នុងតូបយាមបានសម្រេច ហើយបម្រុងគេចខ្លួន តែសន្តិសុខរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ ក៏ស្ទុះរត់ដេញតាម ហេីយលោតធាក់ជនសង្ស័យធ្លាក់ពីលើម៉ូតូ ហើយស្រែកឆោឡោផ្អេីលសន្តិសុខដែលយាមក្បែរនោះ ចេញទៅជួយចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចយកទៅសាកសួរ។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង០២:៣០នាទីទាបភ្លឺ ឈានចូលថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចតូបយាមសន្តិសុខ មុខទីស្នាក់កាសែតកោះសន្តិភាព ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ជនសង្ស័យមានឈ្មោះ ឃឿន សារ៉ាត់ ភេទប្រុស អាយុ៣០ឆ្នាំ មុខសន្តិសុខ ស្នាក់នៅម្ដុំផ្សារគគីរ ភូមិចន្លក ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំណែកជនរងគ្រោះ ឈ្មោះ ហម ចំរេីន ភេទប្រុស មុខរបរសន្តិសុខយាម កន្លែងកើតហេតុ ស្នាក់នៅក្នុងខុនដូរបុរី៩៩៩ ភូមិសន្សំកុសល ១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកេីតហេតុ គាត់បានបញ្ចូលថ្មទូរស័ព្ទទុកនៅលេីតុ ក្នុងប៉ុស្តិ៍យាមហេីយក៏បានធ្មេចភ្នែកបន្តិច ដោយសារតែគាត់ក្ដៅក្នុងភ្នែក ភ្លាមនោះស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-8786 បានចុះធ្វេីសកម្មភាពលួចយកទូរសព្ទ័ម៉ាក Samsung note8 ពណ៍ខៀវដែលទុកបញ្ចូលថ្មនៅលេីតុ រត់ទៅឡេីងម៉ូតូបំរុងនឹងជិះគេចខ្លួន តែត្រូវបានជនរងគ្រោះដឹងខ្លួនទាន់ក៏រត់ទៅធាក់ម៉ូតូផ្ដួល ជាក់ស្ដែកឃេីញទូរស័ព្ទនៅនឹងដៃជនសង្ស័យ រួចក៏ធ្វេីការឃាត់ខ្លួននិងរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី១ ចុះមកវាយខ្នោះភ្លាមៗតែម្ដងដេីម្បីយកទៅសួរនាំ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍នគបាលរដ្ឋបាលបឹងទំពុន១ ដេីម្បីសួរនាំបន្ត និងចាត់ការបន្តតាមនីតិវិធី ដោយឡែកជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទូរសព្ទ័ជូនវិញ ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay