ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅចំណុចសួនច្បារមុខវត្តបុទុមវតី ក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច

    BY Khmernote Media February 5, 2020
    ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅចំណុចសួនច្បារមុខវត្តបុទុមវតី ក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច

    ភ្នំពេញ ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោងប្រហែល២៣ និង៤០នាទីយប់ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅចំណុចសួនច្បារមុខវត្តបុទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចខាងជើងស្ថានីយប្រេងឥន្ធនៈសាវីម៉ិច ផ្លូវលេខ២១៧ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១៥ និង ១៥ នាទីរសៀល។

    ជនសង្ស័យទាំង៣នាក់មាន ១-ឈ្មោះ មួង ម៉ុច ហៅ ធារ៉ា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករផែស្ងួតតេងឡាយ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិអង្គ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ, ២-ឈ្មោះ ស៊ីស៊ី ដារ៉ូ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នករាំ DJ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ និង ៣-ឈ្មោះ រូណ ភារី ហៅ ភ្លោះ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះ ឈ្មោះ ជៀម សុធា ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៣០៤ ផ្លូវលេខ ២០MC ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អាជីវករ។

    វត្ថុតាងចាប់យករួមមាន ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ស ផលិតឆ្នាំ២០១៨ ឡើងសេរី២០២០ លេខតួ លេខម៉ាស៊ីន ៦៣៨៨៣០៣ ស្លាកលេខភ្នំពេញ 1HQ-1455 និង ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ឈាមជ្រូក លេខតួ ៨១៣៤១១០ ពាក់ស្លាកលេខ ភ្នំពេញ 1HE.5273 ព្រមទាំងទូរសព្ទ័ដៃរបស់ជនរងគ្រោះចំនួន ០២ គ្រឿងម៉ាក SAMSUNG GALAXY J4 PLUS ពណ៌ ទឹកមាស គ្មានស៊ីមកាត និង ម៉ាក IPhone6 ពណ៌ ទឹកមាស គ្មានស៊ីមកាត។ សម្ភារៈរបស់ជនរងគ្រោះដែលបាត់បង់រួមមាន ក្រវិលមួយគូតម្លៃ ១៣០ដុល្លារអាមេរិក, ខ្សែកផ្លាកទីន មួយខ្សែ តម្លៃ ៣៩០ ដុល្លារអាមេរិក ទូរសព្ទ័ដៃចំនួន ០៣ គ្រឿង ម៉ាក SAMSUNG ចំនួន ០១ គ្រឿង,ម៉ាក LG ចំនួន ០១គ្រឿង និងម៉ាក IPHONE ចំនួន ០១ គ្រឿង ប្រាក់រៀលចំនួន ១ ៧៥០ ០០០រៀល អត្តសញ្ញាណបណ្ណ័មួយសន្លឹក។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay