Sandara ទម្លាយរឿងរ៉ាវ ក្រោយបំបែកក្រុម 2NE1 រហូតដល់ទប់ទឹកភ្នែកមិនជាប់! (មានវីដេអូ)
- BY
- vichhicka
- February 5, 2020
ការរំលាយក្រុចម្រៀង 2NE1 មិនត្រឹមតែធ្វើហ្វេនសោកស្តាយខ្លាំង រហូតមដល់ពេលបច្ចុប្បន្ននោះទេ ថែមទាំងប៉ះទង្កិចខ្លាំងដល់សមាជិកទាំង ៤នាក់គឺ CL, Sandara, Park Boom, Minzy ព្រោះអ្នកទាំង ៤បានចាប់ដៃគ្នាសាងកេរ្តិ៍ឈ្មោះរួមគ្នា។ ប៉ុន្តែពេលនេះសមាជិកម្នាក់ៗរបស់អតីតក្រុមចម្រៀង 2NE1 ក៏មានសកម្មភាពនៅក្នុងរង្វង់សិល្បៈជាញឹកញាប់វិញហើយដែរ កាន់តែធ្វើឲ្យហ្វេនៗ ចង់ឲ្យសមាជិកទាំង ៤សាងក្រុមនេះឡើងវិញ។
ជាក់ស្តែង Sandara Park ជាសមាជិកម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន នាងមានសកម្មភាពច្រើននៅក្នុងរង្វង់សិល្បៈ ការថតស្ពតពាណិជ្ជកម្ម ឬមូតសម្លៀកបំពាក់ ជាពិធីការិនីជាដើម។ កាលពីថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០២០ ម្សិលមិញនេះ Sandara ត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងកម្មវិធី «Video Star»។ នៅក្នុងកម្មវិធីនោះ Sandara ក៏បាននិយាយពីក្រុមចម្រៀង 2NE1 របស់ខ្លួនទៀតផង។ ដោយយោងតាមផេក 2NE1កម្ពុជា Sandara នាងបាននិយាយថា «ក្រោយពី 2NE1 បំបែកក្រុមមក មិត្តមួយចំនួនដែលធ្លាប់រាប់អានខ្ញុំ គេឈប់រាប់អានខ្ញុំបន្ត ព្រោះគិតថាខ្ញុំអត់ប្រយោជន៍។ ក្រោយពីក្រុមបំបែកហើយនោះ ខ្ញុំបានចាប់ផ្តើមរស់នៅក្នុងភពងងឹតអស់រយៈពេល 2 ទៅ 3 ឆ្នាំ រហូតមកទល់ពេលនេះ ទើបខ្ញុំអោយតម្លៃទៅមិត្តដែលនៅតែនៅក្បែរខ្ញុំ ទោះបីមានតិចមែន តែពួកគេពិតជាស្មោះត្រង់នឹងខ្ញុំ ទើបខ្ញុំព្យាយាមលើកទឹកចិត្តខ្លួនឯងវិញ»។


គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីនេះ Sandara Park បាននិយាយរៀបរាប់រឿងទាំងនេះទាំងទឹកភ្នែក នេះបង្ហាញបានឲ្យឃើញថានាងឈឺចាប់ខ្លាំងណាស់ក្នុងការរំលាយក្រុមជាទីស្រលាញ់មួយនេះ តែ Sandara ក៏បានធ្វើឲ្យអ្នកគាំទ្រឃើញពីភាពរឹងម៉ាំរបស់នាងដែរ៕



- Share This Post:






