ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ​ ហ៊ុន​ សែន បានមកដល់ទីក្រុងប៉េកាំង​ហើយ ល្ងាចនេះ​សម្តេចតេជោនឹងអញ្ជើញជួបជាមួយ​ថ្នាក់ដឹកនាំចិន

    BY Khmernote Media February 5, 2020
    សម្តេចតេជោ​ ហ៊ុន​ សែន បានមកដល់ទីក្រុងប៉េកាំង​ហើយ  ល្ងាចនេះ​សម្តេចតេជោនឹងអញ្ជើញជួបជាមួយ​ថ្នាក់ដឹកនាំចិន

    នៅពេលនេះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានអញ្ជេីញមកដល់ទីក្រុងប៉េកាំង​ នៃប្រទេសចិនប្រកបដោយសុវត្ថិភាពហេីយ ដោយមានលោក​ វ៉ាង​ យី​ រដ្ឋមន្រ្តីក្រសួងការបរទេសចិន​ និងមន្រ្តីជាន់ខ្ពស់ចិនជាច្រេីនរូប​ ព្រមទាំងមន្រ្តីការទូតកម្ពុជាប្រចាំប្រទេសចិន បានមកទទួលស្វាគមន៍នៅព្រលានយន្តហោះ។ ហើយនៅល្ងាចនេះ​ សម្តេចតេជោនាយករដ្ឋមន្ត្រី​ នឹងអញ្ជើញជួបជាមួយ​លោកនាយករដ្ឋមន្រ្តីចិន​ លី​ ខឺឈាង នៅម៉ោង​ ៥:១៥នាទីល្ងាច​ និងបន្ទាប់មកជួបជាមួយលោកប្រធានាធិបតីចិន​ ស៉ី​ ជិនពីង​ នៅ​ម៉ោង​៦​:០០ល្ងាចនេះ​ មុននឹងវិលត្រឡប់ទៅប្រទេសកម្ពុជានៅយប់នេះ។

    ទស្សនកិច្ចការងាររយៈពេល១ថ្ងៃ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២០នេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតបតាមការអញ្ជើញរបស់ របស់ លី ខឺឈាង នាយករដ្ឋមន្រ្តីចិន។ សូមរំលឹកថាកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសកូរ៉េខាងត្បូង, សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត ប៉ុន្តែនៅពេលនេះភាគីមិត្តចិន បានឆ្លើយតបវិញហើយថា ចិនមិនអាចរៀបចំដំណើររបស់សម្តេចទៅកាន់ទីក្រុង វូហាន បានទេ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន សម្រេចនឹងដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុងប៉េកាំង មុននឹងត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay