ព័ត៌មានជាតិ
បូព្រឹក្សតូច ត្រូវសមត្ថកិច្ចកោះហៅដើម្បីអប់រំណែនាំ ក្រោយប្រើប្រាស់ពាក្យសំដីមិនសមរម្យលើបណ្ដាញសង្គមហ្វេសប៊ុក
BY Khmernote Media
February 6, 2020
ថ្មីៗនេះបន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះ Khun Savoeun បានប្រតិកម្មចំពោះការ live វីដេអូរបស់ បូព្រឹក្សតូច ដែលតែងតែប្រើប្រាស់ពាក្យសម្តីមិនសមរម្យរួចមក ស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ក៏ចាប់ផ្តើមមានវិធានការណែនាំកោះហៅ បូព្រឹកតូច ឈប់ប្រើពាក្យជេរប្រមាថ អាកប្បកិរិយាមិនសមរម្យ។

ដោយនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ឃុន សាវឿន ក៏បានឲ្យដឹងថា ៖ “សូមអរគុណនិងកោតសរសើរនូវចំណាត់ការរបស់អាជ្ញាធរមូលដ្ឋាន ក្រោមបញ្ជាលោក អៀ ប៊ុនធឿន ស្នងការស្ដីទីនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បានកោះហៅប្អូនប្រុស បូព្រឹក្សតូច មកអប់រំណែនាំ តាមការសំណូមពរពីមហាជនអំពីការប្រើប្រាស់ពាក្យសំដីមិនសមរម្យ ជេរបញ្ចោរ តាមបណ្ដាញសង្គមហ្វេសបុក”៕






