ខ្មែរណូត

ស្វែងរក

  • PR

    PNN បោះទុន 30ម៉ឺនដុល្លារ ផលិតរឿងថ្មីចំណងជើង «រសជាតិអ្នកមាន» ជាស្នាដៃលោកស្រី ពាន់ ភួងបុប្ផា

    BY Khmernote Media February 6, 2020
    PNN បោះទុន 30ម៉ឺនដុល្លារ ផលិតរឿងថ្មីចំណងជើង «រសជាតិអ្នកមាន» ជាស្នាដៃលោកស្រី ពាន់ ភួងបុប្ផា

    នៅព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថានីយ ទូរទស្សន៍ ភីអិនអិន បានរៀបចំពិធី​ក្រុងពាលី ដើម្បីប្រកាសរឿងថ្មី របស់ខ្លួនចំណងជើង «រសជាតិអ្នកមាន» ក្រោម ស្នាដៃ និពន្ធរបស់​លោកស្រី ពាន់ ភួងបុប្ផា សហការជាមួយផលិតកម្ម អិមស៊ីអិនវី Picture ដោយសម្រិត សម្រាំង ជាពិសេស និងយក គុណភាពរឿងជាចម្បង។

    កញ្ញា ទូច បុប្ផា បានបញ្ជាក់​អោយដឹងថា រឿង «រសជាតិអ្នកមាន» គឺជាភាពយន្តភាគខ្មែរ​រសជាតិថ្មីមួយ សម្រាប់ប៉ុស្តិ៍ភីអិនអិន ដែលបាន វិនិយោគ ទឹកប្រាក់ ប្រមាណ​សាមសិបម៉ឺនដូល្លារអាមេរិក (៣០០,០០០ដូល្លារ)។ ការបោះទុនច្រើន ក៏ដោយសារតែយើងចង់ អោយរឿងមួយ នេះមានភាពរស់រវើក ទាំងតួសម្តែង ទាំងបច្ចេកទេស ទាំងការរៀបចំ សំលៀកបំពាក់តួជាដើម សុទ្ធតែត្រូវបានរៀបចំ​យ៉ាងល្អិតល្អន់បំផុត ដើម្បីធ្វើយ៉ាង ណាអោយ ទស្សនិកជន បន្តនូវការ គាំទ្ររឿង ភាគខ្មែរ​នៅភីអិនអិន។

    កញ្ញាបន្តថា រឿង «រសជាតិអ្នកមាន» ត្រូវបានផលិតឡើងជាពីរ​ជំនាន់តាំងពីជំនាន់ឪពុក រហូតដល់ជំនាន់កូន។រឿងនេះបានឆ្លុះបញ្ចាំង ពីធាតុពិតនៃសង្គម ថែមទាំង បង្កប់នូវ​អត្ថន័យអប់រំ ល្អៗជាច្រើនពាក់ព័ន្ធ នឹងគម្លាតរវាងអ្នក មាននិងអ្នកក្រ និងការរស់នៅ របស់ពួកគាត់​ផងដែរ។

    ក្នុងពិធីក្រុងពាលីរឿងនេះ ត្រូវបានចូលរួមពីសំណាក់ផលិតករ​អ្នកស្រីពាន់ ភួងបុប្ផា និងតារាសម្តែងល្បីៗ ទាំងតារាជើងចាស់ និងតារាដែលទើបនឹងរះមាន​ដូចជា លោក ជា សំណាង អ្នកនាង កែវ យ៉ាវិញ កញ្ញា ខាត់ យ៉ាឡាង កញ្ញា ម៉ូនី វិជ្ជរ៉ា លោក អេតវីន កញ្ញា ទឹម រដ្ឋា លោក សម្បើម ស័ក្តិ រួមនឹងសិល្បៈករ សិល្បៈការនីជាច្រើនរូបទៀត។ ភីអិនអិន រំពឹង និងសង្ឃឹមថា ទស្សនិកជន​នឹងគាំទ្ររឿងភាគខ្មែរថ្មី មួយនេះបន្ទាប់ពីចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍។ ការគាំទ្រ​របស់ទស្សនិកជន គឺជាកម្លាំងចិត្ត ដ៏សំខាន់មួយ​ដែលធ្វើអោយក្រុមកាងារ ភីអិនអិនទាំងមូលអាចបន្តផលិត និងបង្កើតអ្វីដែលថ្មី​ជាបន្តទៀត៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay