ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យប់ថ្មើរនេះលោក បេន កំពុងតែល្បាតព្រៃ ខ្លាចគេលួចកាប់ឈើ ,ល្បាតយ៉ាងណាក៏មិនចេះអស់ ឥលូវមិនត្រឹមតែកាប់ព្រៃទេ ថែមទាំងដុតបំផ្លាញឲ្យអស់ថែមទៀត

    BY Khmernote Media February 6, 2020
    យប់ថ្មើរនេះលោក បេន កំពុងតែល្បាតព្រៃ ខ្លាចគេលួចកាប់ឈើ ,ល្បាតយ៉ាងណាក៏មិនចេះអស់ ឥលូវមិនត្រឹមតែកាប់ព្រៃទេ ថែមទាំងដុតបំផ្លាញឲ្យអស់ថែមទៀត

    លោក បេន ដេវីស (BEN DEVIS) ជនជាតិអាមេរិកកាំង ដែលស្រឡាញ់សម្បត្តិធម្មជាតិកម្ពុជា នៅដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក ដែលកំពុងរស់នៅជាមួយគ្រួសារ និងបានលះបង់កំលាំងកាយ កំលាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ កាលពីពេលថ្មីៗយោងតាមការរៀបរាប់របស់លោកតាំង គឹមសួរ បានឲ្យដឹងថា ការកាប់ព្រៃឈើលើភ្នំត្នោតភ្នំពកនៅតែមាន ហើយ មិនត្រឹមតែកាប់ទេដុតបំផ្លាញថែមទៀត។ លោកបានបង្ហោះរូបភាពរបស់លោកបេនមួយសន្លឹក ដោយសរសេរថា៖

    “រូបភាពមួយសន្លឹកនេះពិតជាធ្វើឲ្យប្រជាជនខ្មែរមានអារម្មណ៍ក្តួុកក្តួលយ៉ាងខ្លាំង រួមទាំងខ្ញុំដែលជាអ្នកថតដែលឃើញជនបរទេសម្នាក់នេះលះបង់បែបនេះដើម្បីការពារព្រៃឈើខ្មែរ ទាំងដែលខ្មែរមួយចំនួនដែលជាម្ចាស់ប្រទេសកំពុងតែព្យាយាមបំផ្លាញខ្លួនឯងទៅវិញ។ យប់មិញថ្មើរនេះខ្ញុំកំពុងតែល្បាតព្រៃគ្រាន់បានជាគ្នាជាមួយបេន យប់នេះខ្ញុំមិនបានទៅជាមួយគាត់ទេ ហាក់មានអារម្មណ៍នៅមិនសុខសោះ។ បងប្អូនបើមានពេល សូមបងប្អូនទៅជួយសម្រួលកិច្ចការងារនេះជាមួយគាត់ផង។ ឆ្នាំថ្មីនេះ បេនអាយុ៥៣ឆ្នាំហើយ ហត់នើយច្រើនណាស់ ចាស់ច្រើនណាស់ សូមទេវតាតាមថែរក្សាអ្នក បេន”។

    អាស្រ័យហេតុនេះ សុំក្រសួងពាក់ព័ន្ធ និងអាជ្ញាធរជួយចាត់វិធានការចំពោះអ្នកកាប់ព្រៃឈើ និងទន្ទ្រានខុសច្បាប់ផង៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay