ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្តែងៗ! ចោរឆក់ ទាញម្ចាស់ទូរស័ព្ទធ្លាក់ពីលើកង់បីឥណ្ឌា មិនខ្វល់ម្ចាស់ទូរស័ព្ទអាចបោកក្បាលស្លាប់ ឬរបួសធ្ងន់

    BY Khmernote Media February 7, 2020
    ស្តែងៗ! ចោរឆក់ ទាញម្ចាស់ទូរស័ព្ទធ្លាក់ពីលើកង់បីឥណ្ឌា មិនខ្វល់ម្ចាស់ទូរស័ព្ទអាចបោកក្បាលស្លាប់ ឬរបួសធ្ងន់

    ជនសង្ស័យទាំង២នាក់រូបនេះ បានជិះម៉ូតូធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃ ម៉ាក IPhone11 ពណ៌ខ្មៅ បណ្តាលឲ្យគាត់ធ្លាក់ពីលើរ៉ឺម៉កកង់បីឥណ្ឌា រងរបួសបែកចិញ្ចើមខាងឆ្វេងហូរឈាមប្រាកដមែន ស្ថិតនៅចំណុចមុខផែថ្មភ្នំពេញ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០កន្លងទៅ។

    ជនសង្ស័យជាចោរឆក់ទាំង២នាក់ ដែលតាមបង្ក្រាបបានឈ្មោះ ហែម សំរិទ្ធសក្ត័ ហៅសាក់ម៉ាប់ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣១ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ និងបក្ខពួកម្នាក់ទៀតឈ្មោះ ដួង តារ៉ាសក្ត័ ហៅសាក់តូច អាយុ១៨ឆ្នាំ មុខរបរសិស្សវិទ្យាល័យឫស្សីកែវ ស្នាក់នៅផ្ទះលេខ៦ ផ្លូវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay