នារីរូបស្រស់ ចូលកក់សក់ ទុកថង់យួរដាក់គ្រឿងសម្អាងជាប់ម៉ូតូ ជនសង្ស័យស្មានតែកាបូបលុយ ជិះម៉ូតូទៅលួច តែនាងឃេីញទាន់ស្រែកឆោឡោផ្អេីលសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន
រាជធានីភ្នំពេញ ៖ កម្លាំងល្បាតប៉ុស្តិ៍នគរបាលឬស្សីកែវ បានធ្វេីការបង្ក្រាបជាក់ស្តែកករណីលួចទ្រព្យសម្បត្តិ ឃាត់ខ្លួនជនសង្ស័យបានម្នាក់នាំយកទៅធ្វេីការសាកសួរភ្លាមៗបន្ទាប់ពីធ្វេីសកម្មភាពលួចយកថង់ក្រណាត់យួរដៃដែលនៅជាប់ម៉ូតូ តែត្រូវនារីរងគ្រោះឃេីញទាន់ក៏ស្រែកផ្អេីលឆោឡោដល់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវកំពុងល្បតនៅជិតនោះក៏បានចេញជួយអន្តរាគមន៍កាលពីវេលាម៉ោង ០៧:៣០នាទីយប់ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចហាងប៉ុបសាឡន ក្រុមទី៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ម៉ាត់ លីដា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចំណែក ជនសង្ស័យឈ្មោះ រ៉ែម សុខសាន្ត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករធ្វេីលូ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ប្រេីប្រាស់សារធាតុញៀន)។
យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ចេញពីផ្ទះទៅហាងប៉ុបសាឡន ដេីម្បីកក់សក់ ពេលមកដល់ក៏បានចតម៉ូតូមុខហាង ដោយមានថង់ក្រណាត់យួរដៃមួយព្យូរនៅជាប់ម៉ូតូ រួចក៏ដេីរចូលហាងកក់សក់ភ្លាមៗ នោះស្រាប់តែមានជនសង្ស័យជិះម៉ូតូមកដល់ចំណុចកេីតហេតុឃេីញថង់ក្រណាត់យួរដៃនោះនៅព្យូរជាប់ម៉ូតូ ឃេីញឱកាសល្អក៏ជិះម៉ូតូមកជិតរួចឈប់ម៉ូតូធ្វេីសកម្មភាព លួចយកថង់ក្រណាតយួរដៃនោះ តែត្រូវជនរងគ្រោះប្រទះឃេីញក៏ស្រែកផ្អេីលឆោឡោដល់ប្រជាពលរដ្ឋដែលនៅជិតខាង ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវកំពុងល្បតនៅជិតនោះក៏បានចេញជួយអន្តរាគមន៍ រួចក៏ឃាត់បានជនសង្ស័យរួមនឹងវត្ថុតាងនាំមកកាន់ប៉ុស្តិ៍ឫស្សីកែវដេីម្បីធ្វេីការសាកសួរតែម្តង។សមត្ថកិច្ចបាន ដកហូតសម្ភារៈមួយចំនួន មាន ១.ម៉ូតូមួយគ្រឿង ម៉ាក SUKUKI Let’s ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1CC-7660 (មធ្យោបាយ របស់ជនសង្ស័យ) ២.ថង់ក្រណាត់មួយ ក្នុងនោះមានលេលាបស្បែក ក្រេម ម្ស៉ៅ និងគ្រឿងតុបតែងខ្លួនមួយចំនួន (របស់ជនរងគ្រោះ)។ បច្ចុប្បន្នក្រោយកើតហេតុ ជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកមកសាកសួរនៅ ស្នាក់ការប៉ុស្តិ៍ ឬស្សីកែវ ហេីយនៅចំពោះមុខសមត្ថកិច្ចផ្នែកជំនាញខណ្ឌ និងប៉ុស្តិ៍ បានធ្វេីការសាកសួរយកចម្លេីយ ដេីម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕


អត្ថបទ៖ បងម៉េង