ជនបរទេសម្នាក់លះបង់អស់ទ្រព្យរលីងពីខ្លួន ព្រោះព្រៃឈើកម្ពុជា ដល់ថ្នាក់វេចទឹកក្រូចផ្ញើប្រពន្ធកូន តែខ្មែរយើងមួយចំនួននៅតែលួចកាប់ និងដុតព្រៃទៀត
លោក Ben Davis ដែលលោកបានចំណាយពេលជាង២០ឆ្នាំ នាំគ្រួសារមករស់នៅក្នុងព្រៃដើម្បីការពារនិងអភិរក្ស សត្វ និងព្រៃឈើនៅកម្ពុជា ធនធានធម្មជាតិដែនជម្រកសត្វព្រៃ “ភ្នំត្នោត-ភ្នំពក”។ លោក បេន ដេវីស (BEN DEVIS) ជនជាតិអាមេរិកកាំង ដែលស្រឡាញ់សម្បត្តិធម្មជាតិកម្ពុជា នៅដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក ដែលកំពុងរស់នៅជាមួយគ្រួសារ និងបានលះបង់កំលាំងកាយ កំលាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ កាលពីពេលថ្មីៗយោងតាមការរៀបរាប់របស់លោកតាំង គឹមសួរ បានឲ្យដឹងថា ការកាប់ព្រៃឈើលើភ្នំត្នោតភ្នំពកនៅតែមាន ហើយ មិនត្រឹមតែកាប់ទេដុតបំផ្លាញថែមទៀត។ អ្វីដែលគួរឲ្យក្តុកក្តួលនោះ មានរូបភាពចាស់មួយសន្លឹករបស់ លោក បេន ដេវីស បានចូលរួមពិធិមង្គលការមួយ ព្រមទាំងនៅក្នុងដៃកាន់ទឹកក្រូច ដោយមានបងប្អូនជាច្រើនសម្តែងក្តីអាណិតថា លោកពិតជាយកទៅផ្ញើជូនប្រពន្ធកូនរបស់លោកនៅឯគេហដ្ឋាន។
ដោយមានគណនីហ្វេសប៊ុកឈ្មោះ ឆៃរ៉ាត់ រ៉ង បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ឃេីញរូបភាពនេះខ្ញុំស្ទេីរតែរកពាក្យអ្វីនិយាយមិនចេញ ហេតុអ្វីបានអ្នកលះបង់ការស់នៅដ៏សុីវិល័យនៃប្រទេសកំណេីតរបស់អ្នកដេីម្បីតែមាតុភូមិរបស់ខ្ញុំ។ ទឹកក្រូចដែលគាត់កាន់នឹងដៃនេះប្រាកដណាស់គាត់វេចផ្ញេីរប្រពន្ធកូននៅផ្ទះ ខ្ញុំសូមសន្យាជាលេីកទី២ថានៅពេលវេលាដ៏ខ្លីខាងមុខ ខ្ញុំនឹងបេីកកម្មវិធីជាមូលនិធិមួយ ដេីម្បីនាំយកស្បៀង សំលៀកបំពាក់និងរបស់ប្រេីប្រាស់ទៅកាន់ផ្ទះរបស់បេន ក៏ចង់ស្វែងយល់ពីជីវភាពរបស់លោកផ្ទាល់ក៏ដូចចង់ស្គាល់ព្រៃការពារផងដែរ។សូមសិស្សនិងមិត្តភ័ក្ក្រទាំងអស់មេត្តាចូលរួមទាំងអស់គ្នា ដេីម្បីជាលេីកទឹកចិត្តនិងដឹងគុណនៃការលះបង់របស់គ្រួសារបេន”។
គួរបញ្ជាក់ថា លោក បេន ព្រមទាំងក្រុមគ្រួសារជាជនជាតិអាមេរិកាំងដែលមកថែរក្សាព្រៃខ្មែរ ជាង២០ឆ្នាំហើយ រហូតបានបង្កើតជាតំបន់អភិរក្សសត្វនិងព្រៃឈើនៅភ្នំត្នោតនៅខេត្តព្រះវិហារ និងការស្រលាញ់ថែរក្សាព្រៃឈើរបស់កម្ពុជា។ ហើយដោយកាលពីពេលកន្លងទៅនេះ ក៏មានការ “កម្មវិធីប្រគុំតន្ត្រីបៃតង” នៅទីរួមស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយមានការចូលរួមពីសិល្បករសិល្បការិនី ពិធីករពិធីការនីល្បីៗ ប្រមាណ២០ដួង និងអ្នកចូលរួមទស្សនាប្រមាណ ៥០០០នាក់។ ក្នុងគោលបំណងប្រមូលថវិកាជូនដល់លោក បេន ដេវីស (BEN DEVIS) ដែលកំពុងរស់នៅជាមួយគ្រួសារ និងបានលះបង់កំលាំងកាយ កំលាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងខេត្តព្រះវិហារ៕
រូបភាព៖ Sovanna Kem
រូបភាព៖ Sovanna Kem


