ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទីបំផុត​! បុរសជេីងខ្លាំងរួមភេទអត់ឲ្យលុយ ត្រឹមតំលៃ២៥$ ហើយបាញ់គម្រាម៦គ្រាប់រំដោះម៉ូតូនោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

    BY Khmernote Media February 7, 2020
    ទីបំផុត​! បុរសជេីងខ្លាំងរួមភេទអត់ឲ្យលុយ ត្រឹមតំលៃ២៥$ ហើយបាញ់គម្រាម៦គ្រាប់រំដោះម៉ូតូនោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

    រាជធានីភ្នំពេញ៖ បុរសជេីងខ្លាំងបាញ់រះ៦គ្រាប់នៅកន្លែងម៉ាស្សាត្រូវបានកងកម្លាំងកងអាវុហត្ថខណ្ឌពោធិ៍សែនជ័យសហការជាមួយអាវុធហត្ថរាជធានីចាប់ខ្លួនបានហេីយ នៅរាត្រីនេះ។ មន្ត្រីយោធាម្នាក់ដែលបាញ់រះជាច្រេីនគ្រាប់នៅកន្លែងម៉ាស្សា​ មួយកន្លែង​ យីហោ​ លីលី​ ស្ថិតក្នុងភូមិចំការឪឡឹកទី១​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ​ សហការជាមួយកម្លាំងអាវុធហត្ថ​ រាជធានីភ្នំពេញ​តាមចាប់បានហេីយនៅស្រុកស្រែអំបិល​ ខេត្តកោះកុង​ នាវេលាម៉ោង៤​ ល្ងាចថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០២០នេះ។

    តាមប្រភពព័ត៌មានពីកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា​៖ ក្រោយពីខ្មាន់កាំភ្លេីងជាមន្ត្រីយោធាម្នាក់បានបាញ់រះចំនួន៦គ្រាប់នៅកន្លែងម៉ាស្សាមួយកន្លែងយីហោ​ លីលី​ ភូមិចំការឪឡឹក​ សង្កាត់កាកាបទី២​ ហេីយព្យាយាមគេចខ្លួនបាត់។

    បន្ទាប់មកកម្លាំងក៏បានចុះទៅដល់ចំណុចកេីតហេតុសួរនាំដេីម្បីកំណត់មុខសញ្ញានិងងាយស្រួលតាមចាប់ ខ្មាន់កាំភ្លេីងយកមកដាក់ទោសតាមច្បាប់។ រហូតមកដល់វេលាម៉ោង៤ល្ងាចថ្ងៃទី៦​ ខែកុម្ភៈ ​ឆ្នាំ២០២០​ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានសហការជាមួយកម្លាំងអាវុធហត្ថរាជធានី​ បានធ្វេីការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាននៅស្រុកស្រែអំបិល​ ខេត្តកោះកុង។

    បច្ចុប្បន្នពេលក្រោយឃាត់ខ្លួន ជនសង្ស័យកំពុងត្រូវបានកម្លាំងអាវុធហត្ថរាជធានី នាំយកមកធ្វេីការសាកសួរនាំ ដេីម្បីរងចាំចាត់ការបន្តតាមច្បាប់៕

    អត្ថបទ៖ បងម៉េង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay