មនុស្សទឹកកកឆ្លងសម័យ ចូលមកកែប្រែគ្រួសារសម័យថ្មីតារយៈរឿង លោកប៉ាដ៏អស្ចារ្យ
ដើម្បីបំពេញតាមតម្រូវការរបស់ទស្សនិកជនដែលនិយមគាំទ្រខ្សែភាពយន្តភាគ ហុងកុង របស់TVB នៅថ្ងៃទី០៥ខែកុម្ភៈស្អែកនេះ ស្ថានីទូរទស្សន៍ភីអិនអិន នឹងធ្វើការចាក់ផ្សាយខ្សែភាពយន្តភាគដែលមានរសជាតិថ្មីប្លែកមួយទៀត ជូនដល់អ្នកទស្សនា គឺរឿង «លោកប៉ាដ៏អស្ចារ្យ» ។ «លោកប៉ាដ៏អស្ចារ្យ» ជាខ្សែរឿងដែលលាតត្រដាងពីរឿងរ៉ាវ អភិនីហាររបស់បុរសម្នាក់ឈ្មោះ ជុង ទីងខ្វុក ដែលជាកងទ័ពរបស់ចិនក្នុងសម័យសង្គ្រាមចិន – ជប៉ុនលើកទីពីរអំឡុងឆ្នាំ១៩៤១ ប៉ុន្តែកាលណោះគាត់ត្រូវបានកងទ័ពជប៉ុនចាប់យកទៅបង្កកនៅក្នុងបន្ទប់ពិសោធន៍។

រយៈពេល៧៣ ឆ្នាំក្រោយមកមានរឿង ដ៏អស្ចារ្យមួយបានកើតឡើង ក្នុងគ្រាដែលមេឃ មានព្យុះភ្លៀង បណ្ដាលឲ្យទូរបង្កកនោះបានផ្ទុះបែប ជុង ទីងខ្វុក ជាមនុស្សទឹកកក ដែលត្រូវគេបង្កកជាង៧០ ឆ្នាំនោះបែរជានៅមានជីវិត គាត់ក៏បានចេញមកតាមរកក្រុមគ្រួសាររបស់គាត់។ តែជាអកុលសអ្វីៗបានប្រែប្រួលទៅតាមសម័យកាលអស់ទៅហើយ ប្រពន្ធរបស់គាត់បានស្លាប់បាត់បង់ជីវិត ចំណែកគ្រប់គ្នាក្នុងសម័យថ្មីនេះគិតថាគាត់ជាមនុស្សឆ្កួត។ ចុងក្រោយទើបគាត់ដឹងថាកូនប្រុសរបស់គាត់នៅមានជីវិតហើយគាត់ថែមទាំងមានចៅប្រុសទៀតផងតែពួកគេមានអកប្បកិរិយាមិនល្អឡើយ។
កូនប្រុសរបស់គាត់ឈ្មោះហូវូពីងកំពុងដើរបោកប្រាស់គេដើម្បីបានលុយ រីឯចៅប្រុសរបស់គាត់ឈ្មោះហូវីងនីន ខំធ្វើការប្ដូរជីវិត ដើម្បីលុយ។ ពួកគេទាំងបីជំនាន់ តា ប៉ា និងចៅសុទ្ធតែមានទស្សនៈមិនដូចគ្នាឡើយ។ តែមនុស្សទឹកកក ជុង ទីងខ្វុក ត្រូវការកែប្រែគ្រួសារសម័យថ្មី នេះឡើងវិញ។ ចង់ដឹងថាចុងក្រោយនៃដំណើរសាច់ រឿង របស់មនុស្សទឹកកកកាលពី ៧៣ ឆ្នាំមុនអាចចូលមកកែប្រែគ្រួសារសម័យថ្មីឲ្យទៅជាយ៉ាងណា? សូមកុំភ្លេចរង់ចាំទស្សនា ខ្សែភាពយន្តភាគហុងកុងរឿង «លោកប៉ាដ៏អស្ចារ្យ» មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង12:00 ដល់ម៉ោង13:00 ថ្ងៃត្រង់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។
សូមទស្សនាវីដេអូខាងក្រោម៖
https://www.facebook.com/PNNDramaFanClub/videos/1036244633375360/



