ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ទះ២កំផ្លៀង ហើយអុកក្បាលមួយជង្គង់ បណ្តាលឲ្យផុងលលាដ៍ត្រង់ថ្ងាស់ ព្រោះខឹងផឹកស៊ីហើយប្រុងរត់មិនឲ្យលុយ

    BY Khmernote Media February 7, 2020
    ចាប់ទះ២កំផ្លៀង ហើយអុកក្បាលមួយជង្គង់ បណ្តាលឲ្យផុងលលាដ៍ត្រង់ថ្ងាស់ ព្រោះខឹងផឹកស៊ីហើយប្រុងរត់មិនឲ្យលុយ

    ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនទាក់ទងនឹងករណីហិង្សាដោយចេតនា ក្រោយបានប្រើហិង្សាទះ២កំផ្លៀង និងអុក១ជង្គង់ ទៅលើយុវជនម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ផុងលលាដ៍ក្បាល ព្រោះតែខឹងយុវជនរូបនោះផឹកស្រាបៀរហើយប្រុងរត់គេចមិនឲ្យលុយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្រែតាមែង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។

    ជនសង្ស័យមានឈ្មោះ ចន ឌីម៉ង់ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់រ៉ឺម៉ក មានទីលំនៅភូមិស្រែតាមែង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ចំណែកឯជនរងគ្រោះឈ្មោះ ឃិន សាវី ហៅដេត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលីស្រូវ មានទីលំនៅភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

    នៅថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនមកផឹកស្រាបៀរនៅផ្ទះជនសង្ស័យ ដោយម្ដាយជនសង្ស័យជាអ្នកលក់ស្រាបៀរ និងប្រពន្ធជនសង្ស័យជាអ្នកលក់បុកល្ហុង ហើយជនរងគ្រោះបានហៅស្រាបៀរ៦កំប៉ុងផឹកតែម្នាក់ឯង លុះផឹកអស់ចំនួន២កំប៉ុង សល់៤កំប៉ុងទៀត ជនរងគ្រោះយកមកផឹកជាមួយជនសង្ស័យបន្ដ ខណ:ផឹកអស់ជនរងគ្រោះពុំឲ្យលុយថ្លៃស្រាបៀរទេ គឺជិះម៉ូតូបម្រុងទៅផ្ទះ ភ្លាមនោះជនសង្ស័យបាននិយាយថា: អាអូនឲ្យលុយថ្លៃស្រាទៅយាយផង (ម្ដាយជនសង្ស័យ) ពេលនោះដែរ ជនរងគ្រោះបានចុះពីលើម៉ូតូនិយាយថា៖ មិនចាំបាច់ភ័យទេ! រួចហើយក៏ឡើងជិះម៉ូតូរបស់ខ្លួនចេញទៅម្តងទៀត ភ្លាមនោះជនសង្ស័យបានចាប់ទាញជនរងគ្រោះ រួចទះ២កំផ្លៀង ហើយចាប់ជនរងគ្រោះអុកចំនួន១ជង្គង់ បណ្ដាលឲ្យចំថ្ងាសរងរបួសធ្ងន់ធ្ងរ។

    ក្រោយមកក្រុមគ្រួសារបានដឹកជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។ លុះព្រឹកឡើងថ្ងៃទី៦ ខែឆ្នាំដដែល ក្រុមគ្រួសារជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ធំ ដើម្បីចាត់ការតាមច្បាប់ ។ ក្រោយពីទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay