ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្លូវសម្រាប់ជិះកង់ដែលមានចម្ងាយប្រមាណ២៣គីឡូម៉ែត្រនៅក្នុងតំបន់អង្គរ នឹងដាក់ឲ្យដំណើរការឆាប់ៗខាងមុខនេះ

    BY Khmernote Media February 7, 2020
    ផ្លូវសម្រាប់ជិះកង់ដែលមានចម្ងាយប្រមាណ២៣គីឡូម៉ែត្រនៅក្នុងតំបន់អង្គរ នឹងដាក់ឲ្យដំណើរការឆាប់ៗខាងមុខនេះ

    សៀមរាប៖ ផ្លូវ​សម្រាប់ជិះកង់​​ មាន​ទទឹង​២​ម៉ែត្រ បណ្ដោយ​២៣​គីឡូម៉ែត្រ នៅ​ក្នុងតំបន់អង្គរ​ ​កំពុងត្រូវបានស្ថាបនាឡើងក្នុង​គោលបំណង​ ដើម្បី​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​សិស្សានុសិស្ស ទេសចរកំសាន្ត​ និងហាត់ប្រាណ រួម​និង​កាត់បន្ថយ​ការ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវធំ​ ដោយកសាង​ក្នុងទិសដៅ​ស្រប​នឹង​ផ្លូវ​កៅស៊ូ​ដែល​មាន​ស្រាប់ ដោយ​អាស្រ័យ​ទៅតាម​ទីតាំង​និង​ស្ថានភាព​ដី​ គ្រោង​ដាក់​ឱ្យ​ដំណើរការ​ឆាប់ៗខាងមុខនេះ។

    ការស្ថាបនាផ្លូវកង់នៅក្នុងតំបន់អង្គរបានចាប់ផ្ដើមធ្វើការស្ថាបនាកាលពីខែធ្នូឆ្នាំ២០១៩ ហើយបច្ចុប្បន្នសម្រចបានប្រមាណ១៧គីឡូម៉ែត្រ នឹងត្រូវបានសាងសង់រួចរាល់នៅខែមិថុនា ឆ្នាំ២០២០នេះ ផ្លូវកង់នេះ កសាងជាប្រភេទផ្លូវស្រាលមិនប៉ះពាល់ដល់ស្រទាប់ដី និងមានភាពបត់បែនទៅតាមដើមឈើតូចធំជាច្រើន៕

    ប្រភព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay