ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទៅផ្សារទិញផ្លែឈេីមកលក់ បែរជាស្លាប់ចោលប្ដីនិងកូនតូច៣នាក់​ និងម្ខាងទៀតស្លាប់ចោលប្រពន្ធ​ ដោយសារម៉ូតូបុករ៉ឺម៉កកង់បី នៅមុខផ្សារឈូកមាស​

    BY Khmernote Media February 8, 2020
    ទៅផ្សារទិញផ្លែឈេីមកលក់ បែរជាស្លាប់ចោលប្ដីនិងកូនតូច៣នាក់​ និងម្ខាងទៀតស្លាប់ចោលប្រពន្ធ​ ដោយសារម៉ូតូបុករ៉ឺម៉កកង់បី នៅមុខផ្សារឈូកមាស​

    រាជធានីភ្នំពេញ​ ៖ ស្ត្រីម្នាក់បេីកកង់បីទៅផ្សារទិញផ្លែឈេីយកមកលក់​ តែបានពាក់កណ្តាលផ្លូវ​​ ព្រោះជួបគ្រោះថ្នាក់ត្រូវបុរសម្នាក់ទេីបចេញពីធ្វេីការ​បេីកម៉ូតូ Scoopy យ៉ាងលឿន ទៅបុកស្លាប់ចោលប្រពន្ធ​ និងស្ត្រីម្ចាស់កង់បី​ស្លាប់ចោលប្ដីនិងកូនតូច៣នាក់ បង្កការភ្ញាក់ផ្អេីល​ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកដំណេីរ​យ៉ាងខ្លាំង​ នៅចំណុចមុខផ្សារឈូកមាស​ ផ្លូវ២០១១​ សង្កាត់ក្រាំងធ្នង់​ ខណ្ឌសែនសុខ​ នាម៉ោងជិត៥ទាបភ្លឺ​ ឈានចូលថ្ងៃទី​០៦​ ខែកុម្ភៈ​ ឆ្នាំ២០២០នេះ ។

    ជនរងគ្រោះបើកបរកង់បីមានឈ្មោះ ឈិន ភ័ណ្ឌ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្លែឈើស្នាក់នៅភូមិខ្មែរលើក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិរវៀង ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បានស្លាប់ចោលប្តីនិងកូនតូចៗបីនាក់ប្រុសទាំងបី ដែលបើករឺម៉កកង់បី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BG-4298 ។

    ជនរងគ្រោះដែលបើកម៉ូតូមានឈ្មោះ លី គឹមសាន អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅKTV ប៊្លូវើរ ជិតផ្សារដីហ៊ុយ មានស្រុកកំណើតនៅភូមិដំបូក កកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខកណ្តាល 1AH-8119 បានស្លាប់ចោលប្រពន្ធ។

    ប្រភពពីអ្នកលក់នំប៉ោងបានប្រាប់ឲ្យដឹងថាដំបូងឡើយគេឃើញនារីម្នាក់បើកកង់បីតាមបណ្ដោយផ្លូវ២០១១ទិសដៅពីជើងមកត្បូងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាក ស្កុបពីពណ៌ស ពាក់ស្លាកលេខកណ្តាល 1AH-8119 ជិះតាមបណ្ដោយផ្លូវ២០១១ ទិសដៅពីត្បូងទៅជើងបញ្រ្ចាសទិសគ្នាក្នុងល្បឿនយ៉ាងលឿន បានវ៉ាររថយន្តមួយគ្រឿងទៀតមកឆ្វេងដៃ ក៏ទៅបុកជាមួយនឹងចំម៉ូតូកង់បីចំពីមុខពេញទំហឹងបណ្ដាលឲ្យស្លាប់ទាំងពីរនាក់​ក្នុងថ្លុកឈាមនៅកន្លែងកើតហេតុភ្លាមៗ ចំណែកម៉ូតូ និងម៉ូតូរុឺម៉កកង់បី រងការខូចខាតខាងមុខដាច់កង់ ស្ទើរតែទាំងស្រុងទាំងសងខាង​ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ​ និងអ្នកដំណេីរឆ្លងកាត់ទីនោះ​ ចោមរោមមើល​ និងរាយការណ៍ប្រាប់​សមត្ថកិច្ចមូលដ្ឋាន​ចុះមកអន្តរាគមន៍​ និងជួយសម្រួលចរាចរណ៍​ផងដែរ។

    ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែងយកម៉ូតូនិងកង់បីទៅរក្សាទុកបណ្ដោះអាសន្ន​ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដេីម្បីរងចាំធ្វេីការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសាកសពជនរងគ្រោះទាំងពីរនាក់ សមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន។

    យ៉ាងណាមិញ​ បងប្អូន​សប្បុរសជន​ណាចង់ជួយឧបត្ថម្ភ​និងសួរសុខទុក​ប្ដីស្ត្រីរងគ្រោះដែលស្លាប់ចោលកូនទាំងបី​ និងប្ដី​ តាមលេខទូរស័ព្ទប្ដី​ 093518093 សូមធ្វេីការសាកសួរ​អោយបានច្បាស់លាស់​ ក្រែងលោ​មានជន​ឆ្លៀតឱកាស​ណាយកទៅបង្ហោះបន្តដាក់លេខផ្សេងពីនេះ​៕

    អត្ថបទ៖​ បងម៉េង​

    Share This Post:
    MPO4D jitutoto mpo4d Mpoplay