ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្ត RAV4 ជាន់ហ្វ្រាំងមិនស៊ីជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវទៅមុខលែងរួច

    BY Khmernote Media February 8, 2020
    រថយន្ត RAV4 ជាន់ហ្វ្រាំងមិនស៊ីជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវទៅមុខលែងរួច

    រាជធានីភ្នំពេញ៖ បុរសម្នាក់បើករថយន្ត RAV4 មួយគ្រឿង ក្នុងល្បឿនលឿន ឆ្លងកាត់ផ្លូវបំបែក ស្រាប់តែរថយន្តជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាត​ ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចស្តុបតាមបណ្តោយផ្លូវ២៨៩ កែងនិងផ្លូវ៥១៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

    ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តបង្កម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2B-1332 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ២៨៩ ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កបានបើកឆ្លងកាត់ផ្លូវ៥១៦ ខណ:នោះស្រាប់តែរថយន្តបង្ក ជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពេញទំហឹង បណ្ដាលឲ្យរថយន្តបង្ក រងការខូចខាតក្រពឹត និងបាក់ក្រឡេកង់ខាងមុខ ចំហៀងខាងឆ្វេង ចំណែករបាំងថ្មពុះចែកទ្រូង រងការខូចខាត វៀចអស់មួយកង់។

    ភ្លាមៗនោះ អ្នកបើកបររថយន្តបង្ក បានគេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ ហើយទាក់ទងជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

    អត្ថបទ៖​ បងម៉េង​

    Share This Post:
    MPO4D jitutoto mpo4d Mpoplay