ឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់២ជាប់គ្នា ក្នុងខណ្ឌមានជ័យ ផ្អេីលរថយន្តអគ្គីភ័យ កំពុងចេញជួយអន្តរាគមន៍ពន្លត់ ជិត៣ម៉ោងហេីយ មិនទាន់រលត់នៅឡេីយ
រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា រោងចក្រកាត់ដេរសម្លៀកបំពាក់មួយយីហោ ម៉ូលីកា អ៉ិដាស្ទ្រី ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ គិតមកទល់ម៉ោ៨យប់នេះ នៅមិនទាន់រលត់នៅឡេីយ ខណៈអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌមានជ័យ កំពុងចុះត្រួតពិនិត្យទីតាំងកេីតហេតុ រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ត្រូវបានបញ្ជូនចេញទៅអន្តរាគមន៍បាញ់ពន្លត់ ចំណែកឃ្លាំងដ៏ធំដែលស្តុកទៅដោយក្រណាត់ពេញក្នុងឃ្លាំង កំពុងឆាបឆេះយ៉ាងខ្លាំងដដែល តែកម្លាំងពន្លត់អគ្គិភ័យកំពុងបាញ់ទប់ស្កាត់ មិនអោយឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាង និងរោងចក្រនៅជាប់គ្នាឡេីយ។

ហេតុការណ៍អគ្គិភ័យនេះបានឆាបឆេះឡេីងកាលពីវេលាម៉ោង០៤:៤០នាទីល្ងាច ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចរោងចក្រកាត់ដេរសម្លៀកបំពាក់ 8-Star និងរាលដាលដល់រោងចក្រកាត់ដេរសម្លៀកបំពាក់មួយយីហោ ម៉ូលីកា អ៉ិដាស្ទ្រី មានទីតាំងក្នុងដីឡូត៍ក្បាលដីលេខ៨៨ អាគារB ផ្លូវ១០៣CC ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
អត្ថបទ៖ បងម៉េង












