ក្រវីចុះក្រវីឡេីង សមត្ថកិច្ចសម្រុកចូលក្របួចបានមនុស្សប្រុសស្រីជាង៥០នាក់ ក្នុងមណ្ឌលកំសាន្ត ផ្លាយ FLY នៅខណ្ឌជ្រោយចង្វារ រកឃើញគ្រឿងញៀនជាច្រើន
រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា កម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយផ្ទាល់លោកស្នងការ ឧត្តមសេនីយ៍ឯក ស ថេត បេីកប្រតិបត្តិការទ្រុងទ្រាយធំ ឡោមព័ទ្ធទីតាំងមណ្ឌលកំសាន្ត “ផ្លាយ FLY” ដែលសង្ស័យពាក់ព័ន្ធគ្រឿងញៀន (ថ្នាំក្រវី) ដោយឆ្មក់បុកចូលឃាត់ខ្លួនបានមនុស្សប្រុសស្រីជាច្រើននាក់ ដកហូតថ្នាំញៀនតាម សរុបជាច្រេីនកញ្ចប់ រួមទាំងឧបករណ៍សម្រាប់ប្រេីប្រាស់មួយចំនួនទៀត ។

សមត្ថកិច្ចបានប្រាប់មកកាន់ក្រុមការងារយេីងថា ចំពោះប្រតិបត្តិការចុះបង្ក្រាបទីតាំងពាក់ព័ន្ធគ្រឿងញៀននេះ ធ្វេីឡេីងកាលពីវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងមណ្ឌលកម្សាន្ត “ផ្លាយ FLY” ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បេីតាមតួលេខបឋមរបស់សមត្ថកិច្ច ដកហូតថ្នាំញៀនតាមបន្ទប់ (មានគ្រាប់ មានម៉្សៅ -ល-) ជាច្រេីនកញ្ចប់ និងមិនទាន់ដឹងចំនួនទេ រួមទាំងឧបករណ៍សម្រាប់ប្រេីប្រាស់មួយចំនួនទៀត ជាមួយគ្នានោះដែរសមត្ថកិច្ចក៏បានដកហូតម៉ូតូ ៣៤គ្រឿង និងរថយន្ត ៧គ្រឿង យកមករក្សាទុកបណ្ដោះអាសន្នផងដែរពាក់ព័ន្ធក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលេីនេះ ។
បច្ចប្បន្នបន្ទាប់ពីត្រួតពិនិត្យក្លឹបខាងលេីនេះរួច បានរកឃេីញសារធាតុញៀនមួយចំនួន ចំណែកមនុស្សប្រុសស្រីជាង៥០នាក់ (ក្នុងនោះមានទាំងបុគ្គលិក) ត្រូវបានឃាត់ខ្លួន បញ្ជូនតាមរថយន្តកាំម៉ាស់ធុនធំ ដឹកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរងចាំផ្នែកជំនាញធ្វេីតេស្តពិនិត្យទឹកនោម រកសារធាតុញៀន និងបែងចែកតាមប្រភេទបទល្មេីសដែលពាក់ព័ន្ធ ដេីម្បីកសាងសុំណំរឿងបន្តតាមនីតិវិធី ៕
អត្ថបទ៖ បងម៉េង











