សិល្បៈ

ពាន ​Best Actor បានទៅលើលោក Joaquin Phoenix ដែលដើរតួជា “Joker” ក្នុងកម្មវិធីពានរង្វាន់ Oscar

BY
Khmernote Media
February 10, 2020

ដូចការរំពឹងទុក លោក Joaquin Phoenix ដែលដើរតួជា “Joker” បានឈ្នះពានរង្វាន់ ​Best Actor នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Academy Awards លើកទី ៩២ ហើយនេះក៏ជាពាន Oscar ដំបូងដែលលោកទទួលបាននៅក្នុងអាជីពសម្តែង។ តារាសម្តែងវ័យ៤៥ឆ្នាំរូបនេះ បានឈរឈ្មោះដណ្តើមពានដ៏ធំជាមួយនឹង លោក Adam Driver សម្តែងក្នុងរឿង Marriage Story និងលោក Leonardo DiCaprio សម្តែងក្នុងរឿង​ Once Upon a Time in Hollywood។

សូមរំលឹកថាខ្សែភាពយន្តនេះនិយាយពីដើមកំណើតពិតរបស់តួអង្គចិត្តអាក្រក់ដ៏ល្បីល្បាញ ជាពិសេសជាមួយនឹងការបញ្ចេញសមត្ថភាពនៃការសម្ដែងដ៏អស្ចារ្យពីលោក Joaquin Phoenix ដែលនៅពេលមុនថតរឿងនេះលោកបានខិតខំសម្រកគីឡូរហូតដល់ទៅ២៤គីឡូ ដើម្បីឲ្យមានរូបរាងសាកសមទៅនឹងតួអង្គនៃសាច់រឿង៕

Share This Post: