អាយុទើប១៤ឆ្នាំសោះ សារភាពថា ធ្លាប់ធ្វើសកម្មភាពឆក់ជិត៥០លើក
រាជធានីភ្នំពេញ៖ ក្រុមចោរឆក់យ៉ាងសកម្មចំនួន ១១នាក់ត្រូវបានកម្លាំងអធិការខណ្ឌដូនពេញបង្ក្រាបបាន ជាបន្តបន្ទាប់។ លទ្ធផលសរុបរយ:ពេល០៤យប់០៥ថ្ងៃ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបេីកប្រតិបត្តិការណ៍បង្ក្រាប (កាច់សំបុក) មុខសញ្ញាឆក់សកម្មធ្វេីជាអាជីព បានចំនួន១១នាក់ ម៉ូតូចំនួន០៧គ្រឿង តាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ ។

ស្តីពីលទ្ធផលបើកការស្រាវជ្រាវ ក្នុងកិច្ចប្រតិបត្តិការណ៏ឈានដល់ការបង្ក្រាប កាច់សំបុកក្រុមឆក់កាបូប និងទូរសព្ទ័ ដែលជាសមាសភាពសកម្មឆក់ធ្វើជាអាជីព ក្នុងភូមិសាស្រ្តខណ្ឌដូនពេញ និងតាមបណ្តាខណ្ឌផ្សេងៗ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ផ្នែកជំនាញព្រហ្មទណ្ឌ បានជំរុញការស្រាវជ្រាវ កំណត់មុខសញ្ញា រួមនិងមធ្យោបាយធ្វើសកម្មភាព នៅវេលាម៉ោង១៥ និង៣០នាទីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងជំនាញបានបើកការបង្រ្កាបឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់រួមមាន÷
១. ឈ្មោះ គឹម ស្រេង ភេទប្រុស អាយុ២១ឆ្នាំស្នាក់នៅ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦(ឆក់ចំនួន១៣លើក)។
២. ឈ្មោះ ឈឹម ហេងឡុង ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិក្បាលទំនប់ សង្កាត់ផ្សារដើមថ្កូវ(ឆក់ចំនួន១០លើក)។ ឆ្លងតាមវិធានការជំនាញជាន់យកចម្លើយ នៅយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០១ និង៥០នាទីរំលងអាធ្រាត សមត្ថកិច្ចយើងបន្តឃាត់ខ្លួនបាន០១ក្រុមទៀត(ក្រុមទី០២)ចំនួន០៣នាក់ ម៉ូតូចំនួន០២គ្រឿង រួមមាន÷
១.ឈ្មោះ រឿន សុផានិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិប្រាកដ(ឆក់ចំនួន១០លើក)។
២.ឈ្មោះ ស៊ន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ នឹងទីលំនៅមិនពិតប្រាកដ(ឆក់ចំនួន១៥លើក)។
៣.ឈ្មោះ ថោង បញ្ចបាន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះ៥៧ផ្លូវ៤២ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនខណ្ឌមានជ័យ(ឆក់ចំនួន១១លើក)។ លុះដល់វេលាម៉ោង២៣ និង៥០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់បន្ថែមទៀត(ក្រុមទី០៣)រួមមាន÷
១.ឈ្មោះ ជី ពេជ្រវាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ នឹងទីលំនៅមិនពិតប្រាកដ(ឆក់ចំនួន២០លើក)។
២.ឈ្មោះ គង់ ពុទ្ធា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ(ឆក់ចំនួន១៣លើក)។
៣.ឈ្មោះ ផេង សុក្រវីរ: ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ(ឆក់ចំនួន១៤លើក)។ដោយនូវតែបន្តវិធានការជំនាញ និងមានកិច្ចសហការដ៏ល្អជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ល្វាអែម នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី កម្លាំងយើងបានបន្តស្រាវជ្រាវនិងឃាត់ខ្លួនបក្ខពួកជនសង្ស័យក្រុមទី៤បានចំនួន០៣នាក់បន្ថែមទៀតដែលមានឈ្មោះដូចខាងក្រោម÷
១.ឈ្មោះ វុទ្ធី វណ្ណនុត ភេទប្រុស នៅចំណុច ភូមិពាមឧកញ៉ាអុង ស្រុកល្វាអែម ខេត្តកណ្តាល ដែលជនសង្ស័យខាងលើនេះបានធ្វើសកម្មភាព(ឆក់ចំនួន១០លើក)។
២.ឈ្មោះ ពិសិដ្ធ សំណាង ហៅអាពីន ភេទប្រុស មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៤៩E៣Z ផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ឃាត់ខ្លួននៅចំណុចមុខផ្ទះ និងបានសារភាពថា ធ្វើសកម្មភាព(ឆក់ចំនួន៤៨លើក)។
៣.ឈ្មោះ សូត្រ រដ្ឋមុនិន្ទ ហៅអា មុ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ឃាត់ខ្លួននៅខណ្ឌឬស្សីកែវ និងបានធ្វើសកម្មភាព(ឆក់ចំនួន០៦លើក)។
ដោយឡែកតំបន់និងភូមិសាស្រ្តធ្វើសកម្មភាពរួមមានមុខព្រះបរមរាជវាំង ស្ពាននាគ មុខព្រះគន្លង់វត្តឧត្តនាលោម មុខភោជនីយ៍ដ្ឋានចំប៉ា មុខណាហ្គាវើល ក្រោយផ្សារទួលទំពូង កាហ្វេស្តាបាក សារមន្ទីរទួលស្លែង ផ្លូវប៉ាសស្ទ័រវត្តលង្កាតំបន់បាបរទេស រង្វង់មូលនាងគង្គហីង មុខសាលាបាក់ទូក តំបន់ក្តាន់ពីរ ស្តុបសេរីភាព សណ្ឋានគារស រោងភាពយន្តប្រសាទពេជ្រ ស្ពានអាកាសទិចណូ ស្តុបផ្សារដេប៉ូ ស្តុបឋានសួគ៌ ស្តុបបុរីកីឡា ស្តុបអូឡាំពិក រង្វង់អាងទឹកស្តាតអូឡាំពិក ស្ពានពេទ្យលោកសង្ស រង្វង់ទួលគោកចាស់ មជ្ឍមណ្ឌលម៉ុងឌីយ៉ាល់ផ្សារឃ្លាំងរំសេវ រង្វង់មូលផ្សារដើមគរ ភោជនីយ៍ដ្ឋាន ឡៅទីហ្វាំង តំបន់មានភោជនីយ៍ដ្ឋានភ្ញៀវបរទេសនិងសណ្ឋាគាមានភ្ញៀវបរទេស។
សរុបលទ្ធផលកិច្ចប្រតិបត្តិការណ៍រួមមាន÷ ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ (០៤ក្រុម) និងមធ្យោបាយ(ម៉ូតូ)ចំនួន០៧ គ្រឿង។
ចំពោះមុខនិងទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៏ទាំង១១ ជំរុញដល់ការស្រាវជ្រាវបង្ក្រាបមុខសញ្ញា ដែលសេសសល់០៣ក្រុមទៀត នឹងក្រុមដ៏ទៃផ្សេងៗទៀត ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូង តាមនិតីវិធី។
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ


