ព័ត៌មានជាតិ
សម្តេចតេជោបញ្ជាក់ថា ជនជាតិហូឡង់ម្នាក់នៅខេត្តព្រះសីហុនត្រូវបានគ្រូពេទ្យដាក់ឲ្យនៅដាច់ដោយឡែក និងយកសំណាកទៅពិនិត្យ ក្រោយមានអាការៈក្តៅខ្លួន
BY Khmernote Media
February 11, 2020
នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាក ហ៉ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ។

នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោបានលើកឡើងថា ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍មកសម្តេចថា មាននាវាទេសចរណ៍បរទេសមួយគ្រឿងបានចូលចតកំពង់ផែក្រុងព្រះសីហនុ ដោយនៅក្នុងនោះមានជនជាតិហូឡង់ម្នាក់មានអាការៈក្តៅខ្លួន ហើយត្រូវបានក្រុមគ្រូពេទ្យដាក់ឲ្យនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីតាមដានសុខភាព និងយកសំណាកទៅពិនិត្យមើលរកវីរុសកូរ៉ូណា។ សម្តេចតេជោ ក៏បានស្នើឲ្យក្រុមគ្រូពេទ្យមើលថែទាំ ជនជាតិហូឡង់ឲ្យបានដិតដល់ផងដែរ៕

អត្ថបទ៖ សេម