ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ប្រកាសថា បើមិនមានការចាំបាច់ កុំធ្វើដំណើរទៅតំបន់ទាំងនេះ ព្រោះជាតំបន់មានឆ្លងជំងឺកូរ៉ូណា
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្តីជូនដំណឹងស្តីពីការវិវត្តន៍ជំងឺរលាកផ្លូវដង្ហើម Novel Corona Virus នៅក្នុងប្រទេសកូរ៉េ។ ជាពិសេសប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកូរ៉េ ជ្រាបអំពីបច្ចុប្បន្នភាពនៃការរីករាលដាលនៃជម្ងឺរលាកផ្លូវដង្ហើម Novel Corona virus ដែលកំពុងកើតឡើងយ៉ាងរហ័សនៅកូរ៉េ ដែលគិតត្រឹមថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២០ មានមនុស្ស២៧នាក់ហើយ ដែលផ្ទុកវីរុសនេះ។
ដោយតំបន់ចំនួន០២កន្លែង ដែលមានអ្នកកើតជម្ងឺ Corona ធ្លាប់បានទៅនាពេលកន្លងមកនេះដូចខាងក្រោម ៖
១-Seoul (Gangnam-gu, Seongbuk-gu, Songpa-gu), Gyeonggi-do (Pyeongtaek-si, Goyang-si, Bucheon-si, Gunpo-si, Suwon-si, Guri-si)
២-Gangwon-do (Gangneung-si), Jeju-do, Gwangju-si (Gwangsan-gu, Dong-gu), Daegu-si (Suseong-gu, Buk-gu) Jeonrabuk-do (Gunsan-si)
សូមជៀសវាងបើសិនជាពុំមានការចាំបាច់ធ្វើដំណើរទៅកាន់តំបន់ខាងលើ ឬធ្វើដំណើរទៅកាន់ទីប្រជុំជនដែលមានមនុស្សច្រើន។ មានករណីសង្ស័យ សូមទំនាក់ទំនងឲ្យបានទាន់ពេលវេលាទៅកាន់មជ្ឈមណ្ឌលសម្រាប់ការទប់ស្កាត់ និងការគ្រប់គ្រងជម្ងឺឆ្លងរបស់់កូរ៉េតាមរយៈលេខទូរស័ព្ទ Hotline 1339 និងមកកាន់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េតាមទូរស័ព្ទលេខ (៨២) ២ ៣៧៨៥ ១០៤១។ សូមអានសេចក្តីជូនដំណឹងពេញនៅខាងក្រោម៖
