ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ចេញចាត់វិធានការ​ទប់ស្កាត់៤ចំនុច នៅថ្ងៃទិវា​នៃ​ក្ដី​ស្រឡាញ់

    BY Khmernote Media February 11, 2020
    ក្រសួងអប់រំ ចេញចាត់វិធានការ​ទប់ស្កាត់៤ចំនុច នៅថ្ងៃទិវា​នៃ​ក្ដី​ស្រឡាញ់

    ស្របពេលដែរ ថ្ងៃ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ឬ​ Valentine’s Day​ កៀកចូលមកដល់ ​ក្រសួង​អប់រំ យុវជននិងកីឡា បានចេញ សេចក្ដី​ណែនាំ ស្ដីពី វិធានការ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា​នៃ​ក្ដី​ស្រឡាញ់​នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន។ យោងតាមសេចក្តីណែនាំក្រសួងអប់រំ បានឲ្យដឹងថាដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ ដូចខាងក្រោម៖

    ១. ត្រូវផ្សព្វផ្សាយដល់សិស្សានុស្សតាមគ្រប់មធ្យោបាយ​ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិកុំឲ្យមានការយល់ខុសអំពីអត្ថន័យនៃទិវានៃក្តីស្រលាញ់។

    ២. ត្រូវពង្រឹងការអនុវត្តវិន័យអោយបានម៉ឹងម៉ាត់ជាពិសេសលើការគ្រប់គ្រងសីលធម៌ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។

    ៣. ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព “មិត្តអប់រំមិត្ត”។

    ៤. ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសហគមន៍ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការទប់ស្កាត់ អប់រំណែនាំកែលម្អសិស្សានុសិស្សបានទាន់ពេលវេលា៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay