សិល្បៈ

សួស សងវាចា ៖ “ដៃកាន់ឈើច្រត់ខំសង្កត់ចិត្ត ពេលនេះស្គាល់មិត្តពិតហើយរូបខ្ញុំ”

BY
Khmernote Media
February 11, 2020

តារា​ចម្រៀងជើងចាស់ និង​ល្បី​ឈ្មោះ​បោះសម្លេង កាលពីពាក់កណ្តាលទសវត្សរ៍៩០ ខណៈនេះបានធ្លាក់ខ្លួនពិការដោយ​សារ​​ជម្ងឺលើស​ឈាម លោក សួស សងវាចារ ដោយលោកមិនអាចបន្តអាជីពសិល្បៈ លោកស្ថិតនៅក្នុងស្ថានភាពពិការ ពិបាកធ្វើដំណើរបំលាស់ទី ពីកន្លែងមួយទៅកន្លែង​មួយ​​។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះថ្មីៗនេះលោក សួស សងវាចារ បានបង្ហោះរូបភាពព្រមទាំងស្ថានភាពលោកសព្វថ្ងៃ អមជាមួយនឹងសារយ៉ាងដូច្នេះថា៖ “ដៃកាន់ឈើច្រត់ខំសង្កត់ចិត្ត ពេលនេះស្គាល់មិត្តពិតហើយរូបខ្ញុំ មិត្តខ្លះរាប់អានពេលយើងសុខុម មិត្តដ៏ឧត្តមខ្ញុំស្គាល់ពេលនេះ”។ ក្រោយពី សួស សងវាចារ បានបង្ហោះសារបែបនេះមានមហាជនជាច្រើនសម្តែងក្តីអាណិតអាសូរលោកជាពន់ពេក និងជូនពរតារាចម្រៀងរូបនេះឆាប់ជាសះស្បើយ។

សូមរំលឹកថាលោក សួស សងវាចារ មានវ័យ៥២ឆ្នាំ បច្ចុប្បន្នកំពុង​សម្រាក​ក្នុង​លំ​នៅដ្ឋានមួយកន្លែង ស្ថិត​​នៅ​ភូមិ​ព្រៃ​ទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយលោកបានធ្លាក់ខ្លួនឈឺពិការមួយចំហៀងខ្លួនរយៈពេល៥ឆ្នាំហើយ ដោយសព្វថ្ងៃនេះគ្មានចំនូលផ្គត់ផ្គង់គ្រួសារ មានតែរបរលក់ដូរតិចតួចនៅមុខផ្ទះជាប់បំណុលធនាគារ មានកូនបីនាក់នៅក្នុង​បន្ទុកកំពុងសិក្សា៕

Share This Post: