ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនជាតិចិន ដែលជាសះស្បើយពីជំងឺកូរ៉ូណា បានចាកចេញពីកម្ពុជាត្រលប់ទៅចិនវិញហើយ

    BY Khmernote Media February 11, 2020
    ជនជាតិចិន ដែលជាសះស្បើយពីជំងឺកូរ៉ូណា បានចាកចេញពីកម្ពុជាត្រលប់ទៅចិនវិញហើយ

    ក្រុងព្រះសីហនុ៖ បុរសជនជាតិចិនឈ្មោះចាង ជិហូ បន្ទាប់បានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែកុម្ភៈ ម្សិលមិញមក នារាត្រីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បុរសជនជាតិចិនរូបនោះរួមជាមួយនឹងក្រុមគ្រួសារបានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាត្រលប់ទៅកាន់ប្រទេសចិនវិញហើយ។

    សូមបញ្ជាក់ថា លោកចាង ជិនហូ និងក្រុមគ្រួសារ ធ្វើដំណើរមកពីទីក្រុង វូហាន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា​ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០  បន្ទាប់ពីមកដល់រយៈពេល២ថ្ងៃ មានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាលយកសំណាកបំពងកទៅពិនិត្យឃើញថា មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា។ បន្ទាប់ពីទទួលបានការព្យាបាល មើលថែទាំយ៉ាងដិតដល់ពីសំណាក់ក្រុមគ្រូពេទ្យកម្ពុជារួចមក លោក ចា ជិន​ហួ បានជាសះស្បើយពីជំងឹកូរ៉ូណា ដោយពិនិត្យធ្វើតេស្តចំនួន០៣ដងបង្ហាញថា គ្មានផ្ទុកវីរុសកូរ៉ូណា (អវិជ្ជមាន)៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay