ខ្មែរណូត

ស្វែងរក

  • PR

    Actart Band ក្រុមតន្ត្រី pop ថៃនឹងច្រៀងផ្ទាល់នូវបទចម្រៀងមនោសញ្ចេតនាល្បីៗរបស់ខ្លូនក្នុងកម្មវិធី Boostrong Music On Fire

    BY Khmernote Media February 12, 2020
    Actart Band ក្រុមតន្ត្រី pop ថៃនឹងច្រៀងផ្ទាល់នូវបទចម្រៀងមនោសញ្ចេតនាល្បីៗរបស់ខ្លូនក្នុងកម្មវិធី Boostrong Music On Fire

    កាលពីខែមករាទស្សនិកជនក៏ដូចជាអ្នកគាំទ្របានទស្សនានិងចូលរួមសប្បាយរីករាយជាមួយតារាចម្រៀងថៃលោក Toey Atibodin ដែលជាម្ចាស់បទ Ngut Toeung Ngut ដ៏ល្បីនៅប្រទេសថៃក្នុងកម្មវិធី Boostrong Music On Fire រួចមកហើយ។ ដោយឡែកនៅខែកុម្ភៈនេះ ដែលជាខែនៃសេចក្តីស្រឡាញ់នោះ នឹងមានក្រុមចម្រៀង pop ថៃមួយក្រុមទៀតគឺក្រុម Actart Band នឹងមកបកស្រាយបទចម្រៀងបែបមនោសញ្ចេតនាដ៏ល្បីរបស់ខ្លួនដោយផ្ទាល់ក្នុងកម្មវិធី Boostrong Music On Fire ។

    បទចម្រៀងដែលក្រុម Actart Band លើកយកមកបកស្រាយមានចំនួនបួនបទមានដូចជាបទ Nork Jak Cheu Chan បទនេះមានភាពល្បីល្បាញខ្លាំងដោយទទួលបានអ្នកចូលទស្សនា
    រហូតដល់ទៅ ១៩៤,០០០,០០០លានដង (មួយរយកៅសិបបួនលានដង) នៅលើបណ្តាញសង្គមយូធូប ចំណែកមួយបទទៀតក៏តាមប្រកៀកប្រកិតបទខាងលើដែរនោះគឺបទ Kor Yung Pen Thur ដោយទទួលបានអ្នកទស្សនារហូតដល់ ១១៦,០០០,០០០លានដង (មួយរយដប់ប្រាំមួយលានដង) លើបណ្តាញសង្គមយូធូបដូចគ្នា និងពីរបទចុងក្រោយចំណងជើង Kao Kom Loy និងបទ Thar Bung Ern។ បទចម្រៀងទាំងបួនបទនេះសុទ្ធសឹងតែជាបទបែបមនោសញ្ចេតនា ស្នេហាដែលបែកបាក់ទៅហើយ បន្សល់នូវអនុស្សាវរីយ៍ និងការនឹករលឹកតែមិនអាចត្រឡប់ទៅដូចដើមបាន គឺបានត្រឹមតែអង្គុយនឹកឃើញរឿងដែលកន្លងហួសទៅហើយ។

    ចង់ជួបផ្ទាល់ជាមួយក្រុមតន្ត្រីpop Actart Band កុំភ្លេចមកជួបគ្នានៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងកម្មវិធីតន្ត្រី Boostrong Music On Fire ចាប់ពីវេលាម៉ោង ៤:៣០នាទីល្ងាចតទៅ នៅស្ទីតយោភីអិនអិនព្រែកព្នៅ៕

    ទស្សនាបទចម្រៀងទាំងបីបទខាងក្រោម៖

    https://www.facebook.com/boostrongmusic/videos/2675660715862671/

    https://www.facebook.com/boostrongmusic/videos/169971701103089/

    https://www.facebook.com/boostrongmusic/videos/953174995101819/

    Share This Post:
    MPO4D jitutoto mpo4d Mpoplay