សិល្បៈ

ឈុត នាងកន្ទន់ក្សត្រា ​បុត្រីស្តេចដំរីស ពិតជាស្រស់ស្អាត រហូតដល់មហាជនចង់ឃើញឈុតនេះជាឈុតតំណាងជាតិ យកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់អន្តរជាតិណាមួយ

BY
Khmernote Media
February 12, 2020

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវរូបភាពជាច្រើនសន្លឹកនូវឈុតបុរាណខ្មែរឈ្មោះ នាងកន្ទន់ក្សត្រា​ បុត្រីនៃស្ដេចដំរីស ដែលឈុតនេះជាការរចនាច្នៃដោយប្អូន Skor Krob ដែលមានទឹកដៃរចនាឈុតដ៏ប្រណិតបង្ហាញពីវប្បធម៌ខ្មែរ ហើយកញ្ញា Nika Van ជាអ្នកគ្រងឈុតនេះថតបង្ហាញដោយភាពស្រស់ស្អាតនិងទាក់ទាញ។

ជាការពិតណាស់ឈុតនេះពិតជាមានភាពស្រស់ស្អាតរហូតដល់មានមហាជនជាច្រើនបានលើកឡើងថាស្នាដៃពិតជាមិនអន់ទេ គ្រាន់តែមិនទាន់មានឱកាសបង្ហាញ និងចង់ឃើញឈុតនេះជាឈុតតំណាងជាតិ ( National Costume ) ដែលមានបវកញ្ញាកម្ពុជាយកទៅប្រកួតនៅក្នុងកម្មវិធីប្រកួតសម្រស់អន្តរជាតិណាមួយនៅឆ្នាំ២០២០នេះ។ តើប្រិយមិត្តយល់យ៉ាងណាដែរ? រូបភាពថតដោយ Mirror Studio & Photography

ប្រភព៖ Path Kong

Share This Post: