ប៉ះគ្នាជាលើកទី៣! ដួង ម៉ានិច និយាយពាក្យទាំងនេះនៅចំពោះមុខលោក ទេព រិនដារ៉ូ តែម្តង!
- BY
- vichhicka
- February 12, 2020
កញ្ញា ដួង ម៉ានិច ជាតារាសម្តែងមួយរូបដែលទទួលបានការគាំទ្រពីសំណាក់មហាជនយ៉ាងខ្លាំង ដោយសារតែ កញ្ញា សម្តែងនៅក្នុងខ្សែភាពយន្តយ៉ាងប៉ិនប្រសប់ ធ្វើឲ្យទស្សនិកជនជក់ចិត្តតាមដាន មិនណាយពីមួយភាគទៅមួយភាគ។ ជាក់ស្តែងនាងត្រូវបានទស្សនិកជនស្គាល់ កញ្ញា កាន់តែខ្លាំងចាប់តាំង កញ្ញាសម្តែងនៅក្នុងខ្សែភាពយន្តភាគខ្មែររឿង«ភ្លើង» ដោយក្នុងនោះ កញ្ញា ជាតួអង្គសំខាន់មួយ ជាពិសេស ម៉ានិច ក៏បានសម្តែងជាមួយរៀមច្បងក្នុងរង្វង់សិល្បៈលោ ទេព រិនដារ៉ូ ទៀតផង។

ការសម្តែងរបស់ ម៉ានិច និងលោក ទេព រិនដារ៉ូ ក្នុងរឿង «ភ្លើង» ធ្វើឲ្យមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។ ពេលនេះអ្នកទាំពីរកំពុងធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តជាថ្មីម្តងទៀត ដោយតារាសម្តែងប្រុសស្រីមួយគូនេះប៉ះគ្នាក្នុងខ្សែភាពយន្តថ្មី។ ទន្ទឹមជាមួយគ្នា ពេលនេះអ្នកទាំងពីរត្រូវបានចាប់ដៃគ្នាសម្តែងនៅក្នុងខ្សែភាពយន្តថ្មី អ្វីដែលកាន់តែពិសេស ម៉ានិច បានទម្លាយពាក្យក្នុងចិត្ត ចំពោះមុខលោក ទេព រិនដារ៉ូ ថា នាងជាតារាសំណាងជាងគេដែលបានសំដែងជាប្រពន្ធរបស់លោក ទេព រិនដារ៉ូ ដែលក្មេងជាងគេ។ ដោយសារតែជួបគ្នា បីរឿងមកហើយ មិនខុសពីស្នេហាឆ្លងភពនោះទេ៕





- Share This Post:






