ព័ត៌មានជាតិ

នាវាខ្នាតយក្សផ្ទុកភ្ញៀវទេសចរជាង ២ពាន់នាក់កំពុងរំកិលខ្លួនចូលចតនៅកំពង់ផែព្រះសីហនុ ហើយអភិបាលខេត្តព្រះសីហនុ ក្រុមគ្រូពេទ្យ និងមន្ត្រីពាក់ព័ន្ធកំពុងរង់ចាំទទួលអ្នកនៅលើនាវានោះ

BY
Khmernote Media
February 13, 2020

ខេត្តព្រះសីហុ៖ នៅព្រឹក​ថ្ងៃទី​១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ នេះ​ នាវា​ខ្នាត​យក្ស​លំដាប់អន្តរជាតិដែលមានផ្ទុកភ្ញៀវទេសចរ​ និង​នាវិក​សរុបជាង​ ២០០០​ នាក់​ បានកំពុងតែរំកិលខ្លួនចូលចតនៅកំពង់ផែ​ ខេត្ត​ព្រះ​សីហនុ​ ដែលអាចនឹងចូលចតដល់ចំណតផែ វេលាម៉ោងប្រហែលជាង៩ឬម៉ោង១០ព្រឹកនេះ​។ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ខេត្ត​ ព្រះសីហនុ​ បានអោយដឹងថា​ ក្រុមការងារ​របស់​រដ្ឋាភិបាល​ រួម​មាន​គ្រូពេទ្យ​ មន្ត្រី​នគរបាល​ អន្តោប្រវេសន៍​ មន្ត្រី​ ចត្តាឡីស័ក​ កំពុងមានវត្តមាននៅកំពង់ផែក្រុងព្រះសីហនុ រង់ចាំទទួលអ្នកទេសចរអន្តរជាតិ ដែលមកតាមនាវាទេសចរណ៍នោះ។

ក្រុមការងារ​ផ្ដោតសំខាន់ទៅលេីការពិនិត្យសុខភាព ​ដេីម្បី​ស្វែងរក​ករណី​សង្ស័យ​មានផ្ទកមេរោគ​វីរុស​កូរ៉ូណា​ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​ប្រចាំ​ការនៅ​លេីនាវា​បានអះអាងថា​ភ្ញៀវ​ទេសចរ​ទាំងអស់គ្មាន​អ្នកជម្ងឺ​វីរុស​កូរ៉ូណា​ទេ​ ។

បន្ទាប់​ពី​ក្រុម​ការងារ​ធ្វើ​ការនៅលេីនាវាចប់​ ទេីប​អនុញ្ញាត​អោយនាវាចូលចតនៅកំពង់ផែតែម្ដង​ រួចដឹកជញ្ជូនបន្តទៅព្រលានយន្តហោះដេីម្បីពួកគេបានត្រលប់ទៅ​ប្រទេស​កំណេីតជួបជុំក្រុមគ្រួសារពួកគេវិញ​៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

Share This Post: