រថយន្ត

ក្រុមហ៊ុនផលិតរថយន្តចិន ចង់បង្កើតប្រព័ន្ធការពារពិសេស សម្រាប់ការពារអ្នកនៅក្នុងរថយន្តមិនឲ្យឆ្លងវីរុសកូរ៉ូណា

BY
autoadmin
February 18, 2020

ចិន៖ ក្រុមហ៊ុនផលិតរថយន្តរបស់ចិនគឺក្រុមហ៊ុន Geely ចង់បង្កើតប្រព័ន្ធការពារពិសេសមួយសម្រាប់បំពាក់លើរថយន្ត ដែលប្រព័ន្ធនោះអាចការពារការចម្លងវីរុសកូរ៉ូណាថ្មី COVID-19 បាន។ តាមតំណាងរបស់ក្រុមហ៊ុនខាងលើនេះបានបញ្ជាក់ថា ក្រុមហ៊ុនចង់បង្កើតប្រព័ន្ធសម្លាប់មេរោគនៅក្នុងបរិយាកាសពិសេសមួយដែលប្រព័ន្ធនោះមានប្រសិទ្ធភាពស្មើនឹងពាក់ម៉ាស់ប្រភេទ N95 ដែលអារារាំងភាគល្អិតកំរិត 0.3 Micron រហូតដល់ទៅ៩៥%ឯណោះ។

យ៉ាងណាក្តី គេអាចនឹងត្រូវការពេលប្រមាណជា ២០ថ្ងៃ ដើម្បីសិក្សាពីការផលិតប្រព័ន្ធការពារមួយនេះ ហើយការផលិតជាក់ស្តែងអាចនឹងត្រូវការពេលដល់ ៣០ ឯណោះ។ តំណាងក្រុមហ៊ុនខាងលើបានបញ្ជាក់ថា រថយន្តដែលបានបំពាក់នូវប្រព័ន្ធការពារមេរោគ COVID-19 នឹងត្រូវបានគេយកទៅប្រើប្រាស់នៅតំបន់ដែលមានការរាតត្បាតមេរោគខ្លាំង តែមិនមែនសម្រាប់ដាក់លក់នៅលើទីផ្សារជាសាធារណៈនោះទេ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Geely គឺជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេមួយនៅក្នុងប្រទេសចិន ហើយកន្លងមកក្រុមហ៊ុនមួយនេះក៏ធ្លាប់បានផលិតរថយន្តម៉ាក់ Volvo សម្រាប់ដាក់លក់ក្នុងទីផ្សារអាស៊ីនិងអឺរ៉ុបផងដែរ៕

អត្ថបទ៖ ភក្តី

Share This Post: