បុរសស្ត្រី២នាក់ប្ដីប្រពន្ធ បើករថយន្តកាម៉េរីក្នុងល្បឿនយ៉ាងលឿន ស្រាប់តែរេចង្កូតទៅបុកខឿនចិញ្ចេីមផ្លូវ
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងដោយ បុរសស្ត្រី២នាក់ប្ដីប្រពន្ធ បានបើករថយន្តកាម៉េរីមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន សង្ស័យងោកមួយភាំងក៏រេចង្កូតទៅបុកខឿនចិញ្ចេីមផ្លូវ ខ្ទាតរ៉ាយបាយ ពេញផ្លូវ ចំណែករថយន្តបានបន្តដំណេីរទៅមុខទៀតជិត៥០ម៉ែត្រ ទាំងបាក់កាឡេកង់មុខ និងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡេីងកាលពីវេលាម៉ោង០៣:២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចមុខវត្តនន្ទមុនី លេីផ្លូវមុនីរ៉េត(ផ្លូវ២១៧) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសម្ដីក្រុមសន្តិសុខក្រុមហ៊ុន ដែលយាម នៅក្នុងបរិវេណទីតាំងកេីតហេតុខាងលេីនេះ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ឃេីញមានរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា កាម៉ារី (TOYOTA CAMRY) ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2U-8984 បើកបរដោយស្ត្រីម្នាក់ និងបុរសជាប្ដីរួមដំណេីរជាមួយ បានធ្វើដំណើរតាមផ្លូវមុនីរ៉េត ទិសដៅពីត្បូងមកជើង ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុខាងលើ សង្ស័យងោកមួយភាំប ក៏រេចង្កូតទៅបុកខឿនចិញ្ចេីមផ្លូវ ខ្ទាតរ៉ាយបាយ ពេញផ្លូវ ចំណែករថយន្តបានបន្តដំណេីរទៅមុខទៀតជិត៥០ម៉ែត្រ ទាំងបាក់កាឡេកង់មុខ និងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់នោះបានឃេីញ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមេីលផងដែរ។ បច្ចុប្បន្នក្រោយពេលកេីតហេតុ អ្នកបើកបររថយន្ត បង្កបានដោះស្រាយថ្លៃខូចខាតដែលខ្លួនបង្កនោះទាំងស្រុងទៅអោយ គណៈកម្មការវត្តដេីម្បីបញ្ចប់រឿង និងហៅរថយន្ត មកស្ទូចរថយន្តរបស់ខ្លួនយកទៅ យានដ្ឋានជួសជុលដោយខ្លួនឯង៕



