ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ បញ្ជាក់ពីមូលហេតុដែលអោយនាវាយក្ស Westerdam ចូលចតនៅកម្ពុជា ធ្វើអោយពិភពលោកភ្ញាក់ផ្អើល

    BY Khmernote Media February 14, 2020
    សម្តេចតេជោ បញ្ជាក់ពីមូលហេតុដែលអោយនាវាយក្ស Westerdam ចូលចតនៅកម្ពុជា ធ្វើអោយពិភពលោកភ្ញាក់ផ្អើល

    នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នា២០២០ នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរដោយផ្ទាល់ទៅកាន់ខេត្តព្រះសីហនុ ដើម្បីសួរសុខទុក្ខផ្ទាល់ភ្ញៀវទេសចរណ៍នៅលើនាវាយក្ស Westerdam ដែលត្រូវបានប្រទេសចំនួន៥ ធ្វើការបដិសេធមិនអោយចូលចតនៅប្រទេសគេ ព្រោះខ្លាចជំងឺកាចសាហាវថ្មី Coronavirus រឺ Covid19។

    នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីមូលហេតុដែលអនុញ្ញាតអោយនាវាយក្ស Westerdam ចូលចតនៅកម្ពុជា ដោយមិនភ័យខ្លាចជំងឺ Coronavirus នោះទេ ដោយសម្តេចបានមានប្រសាសន៍ថា៖ បើភ្ញៀវទេសចរណ៍ទាំងនេះ មានផ្ទុកមេរោគ Coronavirus មែននោះ តើអោយពួកគេរង់ចាំសេចក្តីស្លាប់នៅលើនាវា ហើយសាកសពត្រូវបោះចូលទៅក្នុង សមុទ្ររឺយ៉ាងណា? ពួកគេក៏មានសិទ្ធិរស់រៀនមានជីវិត ពួកគេជាមនុស្សជាតិដូចយើងដែរ ហើយបើពួកគេមានផ្ទុកមេរោគ Coronavirus មែនគឺកម្ពុជា នឹងធ្វើការព្យាបាលពួកគេ។

    ការបញ្ជាក់ពីមូលហេតុរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើអោយពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយប្រជាជនកម្ពុជាក៏មានមោទកភាពយ៉ាងខ្លាំង ផងដែរចំពោះការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay