ព័ត៌មានជាតិ

ពុទ្ធោ! បុរសម្នាក់ដាច់ក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ខណៈកំពុងលាយរំសេវកាំជ្រួចសង្ស័យខុសបច្ចេកទេសបណ្តាលឲ្យផ្ទុះ

BY
Khmernote Media
February 14, 2020

តាកែវ៖ បុសម្នាក់បានដាច់ក្បាល ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ខណៈកំពុងលាយរំសេវកាំជ្រួចសង្ស័យខុសបច្ចេកទេសបណ្តាលឲ្យផ្ទុះ ដែលហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី​ ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ កែវ ឈិន អាយុ ៥០ឆ្នាំ មានមុខរបរជាអ្នកធ្វើកាំជ្រូចលក់គ្រប់ធុន មានទីលំនៅកន្លែងកើតហេតុខាងលើ។ សមត្ថកិច្ចសន្និដ្ឋានជាបឋមថា មូលហេតុផ្ទុះនេះ គឺបណ្ដាលមកពីលាយរំសេវខុសបច្ចេកទេស ដែលនាំឲ្យកាំជ្រូចផ្ទះបណ្ដាលឲ្យជនសាកសពជនរងគ្រោះដាច់ខ្ទេចខ្ទី៕

Share This Post: