ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថភ្លើង បុកគ្រឿងចក្រឈូសដី ដែលឆ្លងកាត់មិនប្រយ័ត្ន បណ្តាលឲ្យក្រឡាប់និងរបួសធ្ងន់ម្នាក់

    BY Khmernote Media February 17, 2020
    រថភ្លើង បុកគ្រឿងចក្រឈូសដី ដែលឆ្លងកាត់មិនប្រយ័ត្ន បណ្តាលឲ្យក្រឡាប់និងរបួសធ្ងន់ម្នាក់

    ខេត្តបន្ទាយមានជ័យ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថភ្លើង និងគ្រឿងចក្រឈូសដី(សាសើ) ដែលឆ្លងកាត់មិនប្រុងប្រយ័ត្ន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៥៥ នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២០ នៅមុខរោងម៉ាស៊ីនកិនស្រូវឥណ្ឌា ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

    គ្រោះថ្នាក់នេះបង្កឡើងដោយ គ្រឿងចក្រឈូសដី ដែលបើកបំពានរំលោភសិទ្ធអាទិភាពរបស់រថភ្លើង ដោយមុនពេលកើតហេតុ រថភ្លើងបានធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ មានគ្រឿងចក្រឈូសដី(សាសើរ) បានបើកឆ្លងកាត់ផ្លូវរថភ្លើង បណ្តាលឲ្យរថភ្លើងបុកក្រឡាប់គ្រឿងចក្រឈូសដី សង្កត់អ្នកបើកបរគ្រឿងចក្ររបួសធ្ងន់។ ចំពោះករណីនេះត្រូវបានសម្របសម្រួលដោះស្រាយគ្នានៅកន្លែងកើតហេតុ ហើយអ្នកបើកគ្រឿងចក្រឈូសដី ដែលរងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី៕

    ប្រភព៖ ឡៃលី ប៉ោយប៉ែត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay