រថយន្ត

Tesla Model S ស៊េរីថ្មីអាចជិះបានរហូតដល់ទៅ ៦៣០គីឡូម៉ែត្រ បញ្ជាក់ដោយទីភ្នាក់ងារការពារបរិស្ថានអាមេរិក EPA

BY
autoadmin
February 17, 2020

ក្រុមហ៊ុន Tesla បានធ្វើបច្ចុប្បន្នភាពឱ្យ Model S ជំនាន់ថ្មីរបស់ខ្លួន ដោយស៊េរីថ្មីនេះអាចបើកបរបានចម្ងាយ ៣៩០ម៉ាយ ឬ ៦៣០គីឡូម៉ែត្រ (សាកថ្មពេញម្ដង) វាស់ដោយទីភ្នាក់ងារការពារបរិស្ថានអាមេរិក EPA (United States Environmental Protection Agency)។ គួរកត់សម្គាល់ថា លទ្ធផលជាក់ស្តែងអាស្រ័យលើសីតុណ្ហភាព ការប្រើប្រាស់របស់អ្នកបើកបរក្នុងការគ្រប់គ្រងអាកាសធាតុ និងទម្លាប់បើកបររបស់ពួកគេ។ លោក Elon Musk បានសរសេរថា Model S ដែលត្រូវបានផលិតថ្មីៗនេះអាចដំណើរការបានល្អជាងស្ថិតិរបស់ EPA ជាក់ស្តែង។

លោកបានកត់សម្គាល់ថា សក្តានុពលនេះនឹងមានបានតាមរយៈការធ្វើបច្ចុប្បន្នភាពកម្មវិធីថ្មី។ ការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតទាំងនេះ អាចធ្វើឱ្យមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់សម្រាប់អ្នកដែលចង់ប្រើរថយន្ត Tesla សម្រាប់ការធ្វើដំណើរតាមដងផ្លូវ ដោយមិនចាំបាច់សាកអាគុយញឹកញាប់។ បច្ចុប្បន្នគេមិនទាន់ដឹងថា តើការកែលម្អទាំងនេះនឹងឈានដល់ Model 3 និង Model Y នោះទេ ព្រោះថា Tesla ទំនងជាដាក់លើ Model S ដែលជាម៉ូដែលថ្លៃជាងគេប៉ុណ្ណោះ៕

អត្ថបទ៖ លីដា

Share This Post: