ខ្មែរណូត

ស្វែងរក

  • PR

    តិចនិកងាយៗធ្វើដំណើរដើរលេងអង្គរសង្ក្រាន្តអស់លុយតិច

    BY Khmernote Media April 15, 2018
    តិចនិកងាយៗធ្វើដំណើរដើរលេងអង្គរសង្ក្រាន្តអស់លុយតិច

    ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនមកពីគ្រប់ទិសទីសម្រុកមកលេងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០១៨នៅខេត្តសៀមរាប យ៉ាងសប្បាយរីករាយ។ ដោយសារតែមនុស្សសម្រុកមកលេងច្រើនខ្លាំងពេក ធ្វើឲ្យការធ្វើដំណើរមានការកកស្ទះយ៉ាងខ្លាំង ធ្វើឲ្យខាតទាំងពេលវេលា និងថវិការ។

    ថ្ងៃនេះខ្មែរណូតនឹងបង្ហាញតិចនិកងាយៗ និងចំណាយអស់លុយតិចសម្រាប់ធ្វើដំណើរកម្សាន្តដល់អ្នកទាំងអស់គ្នា ដែលមកដើរអង្គរសង្ក្រាន្ត។ មធ្យោបាយដ៏ល្អនោះគឺជិះរ៊ឺម៉កង់៣ Grab ដោយមិនបាច់តថ្លៃទេ ហើយតម្លៃថោកសមរម្យទៀត។

    អ្នកជិះទាំងអស់អាចមាន២ជម្រើសក្នុងការជិះ ទី១៖ (GrabRemorque) អ្នកអាចប្រើប្រាស់កូដ SIEMREAP ដើម្បីបញ្ចុះតម្លៃ ៨,០០០រៀល រាល់ការជិះ ហើយកូដនេះអាចប្រើប្រាស់បាន២ដងក្នុងមួយថ្ងៃ។ ឧទាហរណ៍៖ ប្រសិនបើអ្នកជិះអស់ត្រឹម ៨,០០០រៀល នោះអ្នកមិនចាំបាច់បង់ប្រាក់នោះទេ តែបើជិះអស់ ១០,០០០រៀល អ្នកបង់ប្រាក់តែ ២,០០០រៀលប៉ុណ្ណោះ។

    សម្រាប់ជម្រើសទី២៖ (GrabRent Remorque) អ្នកអាចជួលកង់បីជិះដាច់មួយថ្ងៃតែម្តង ដែលមានរយៈពេល១០ម៉ោង ដោយចំណាយប្រាក់ត្រឹមតែ ៨០,០០០រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។ គួរបញ្ជាក់ផងដែរថា កូដ SIEMREAP នេះសម្រាប់ប្រើតែនៅខេត្តសៀមរាបប៉ុណ្ណោះ ហើយសុពលភាពរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay