ព័ត៌មានជាតិ

ជនដៃដល់ដែលជា មន្ត្រីយោធា បាញ់សម្លាប់គូដណ្តឹងរបស់ខ្លួន និងមន្ត្រី​កងរាជ​អាវុធហត្ថ​ ពាក់​ស័ក្ដិ៍​ ៤​ បាញ់សម្លាប់ DJ ចាក់ភ្លេងម្នាក់ស្លាប់លើតុ សមត្ថកិច្ចនៅតែមិនទាន់ចាប់បាន

BY
Khmernote Media
February 17, 2020

ករណីឃាតកម្មដ៏សាហាវដែលបង្កឡើងដោយយុវជនម្នាក់ជាមន្ត្រីយោធា បានធ្វើការបាញ់សម្លាប់គូដណ្តឹងរបស់ខ្លួន បណ្តាលអោយស្លាប់ពេលបញ្ជូនទៅកាន់មន្ទីពេទ្យ។ ជនដៃដល់ជាឃាតករ មានឈ្មោះថា យឺន វណ្ណដេត អាយុប្រមាណ៣០ឆ្នាំ ជានាយទាហានអង្គភាព ង៧០ មានឋាន្តរសក្តិវរសេនីយត្រី នៅបន្តរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ ដោយសមត្ថកិច្ចមិនទាន់ចាប់បាននោះទេ។ គួរបញ្ជាក់ថា ករណីបាញ់​គូរ​ដណ្តឹង​របស់ខ្លួនស្លាប់ កើតឡើង​ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ​នេះកើត​ឡើង​នៅ​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ ដែលមាន​ទីតាំង​ស្ថិតនៅ​បុរី​រំចេក​អូ​ឌឹ​ម តាម​បណ្ដោយ​ផ្លូវលំ BT សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។


ករណីមួយទៀតគឺខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ DJ ចាក់ភ្លេង ស្លាប់លើតុកាលពីថ្ងៃទី០៩ ខែមករា កន្លងទៅនេះ ត្រូវបានកម្លាំងសមត្ថកិច្ចកំណត់អត្តសញ្ញាណបាន ខណៈដែលព្រះរាជអាជ្ញា​អមសាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញដីកាបញ្ជាអោយចូលខ្លួនផងដែរ។ ជនសង្ស័យឈ្មោះ ដួង មុនីរដ្ឋ អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវកំណត់ឲ្យបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញអោយបានមុនថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។ ជនដៃដល់​បាញ់សម្លាប់​ Dj ហូ​ មិនា​ គឺ​ជា​មន្ត្រី​កងរាជ​អាវុធហត្ថ​ ពាក់​ស័ក្ដិ៍​ ៤​ ឈ្មោះ​ ដួង​ មុន្នី​រដ្ឋ​ ពេល​នេះ​ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ បានបញ្ជូនដីកាទៅគ្រប់ច្រកព្រំដែនទូទាំងប្រទេសដេីម្បីតាមចាប់ជនដៃដល់រូបនេះ​មកផ្ដន្ទាទោស​តាមច្បាប់​ ប៉ុន្តែរហូតដល់ពេលនេះមិនទាន់ចាប់ខ្លួនបាននៅឡើយ។

Share This Post: