ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចុះត្រួតពិនិត្យទីតាំងលក់គ្រឿងក្រអូបមួយកន្លែង សង្ស័យលក់ផលិតផលក្លែងក្លាយ

    BY Khmernote Media February 18, 2020
    ចុះត្រួតពិនិត្យទីតាំងលក់គ្រឿងក្រអូបមួយកន្លែង សង្ស័យលក់ផលិតផលក្លែងក្លាយ

    រាជធានីភ្នំពេញ ៖ យោងតាមព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលបឹងកេងកង សហការជាមួយនាយកដ្ឋាន ប្រឆាំង ផលិតផលក្លែងក្លាយ ចុះត្រួតពិនិត្យទីតាំងលក់ផលិតផលគ្រឿងក្រអូបរបស់ក្រុមហ៊ុន តាំង ហុង ដែលសង្ស័យលក់ផលិតផលគ្រឿងក្រអូបក្លែងក្លាយ។

    អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា នៅវេលាម៉ោង១១:១០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលបឹងកេងកង បានសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យទីតាំងលក់ផលិតផលគ្រឿងក្រអូបមួយកន្លែង របស់ក្រុមហ៊ុន តាំង ហុង នៅចំណុចផ្ទះលេខ២១c ផ្លូវលេខ៣១៨ ក្រុម១៧ ភូមិ២ សង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌបឹងកេងកង រាជ ធានី ភ្នំ ពេញ ដោយសង្ស័យថា លក់គ្រឿងក្រអូបក្លែងក្លាយ ។

    ការចុះត្រួតពិនិត្យនេះធ្វេីឡេីង ដោយមានការដឹកនាំពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ចាត់ឲ្យលោក គឹម ឆេងប៊ុន ក្រឡាបញ្ចីចូលរួម និងលោកវេជ្ជបណ្ឌិត នុត សោភ័ណ អ្នកពិគ្រោះបច្ចេកទេស លោកវរសេនីយ៍ទោ ជូ ផល្លីឌីន និងលោកហេង រិទ្ធី អនុប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក។ បច្ចុប្បន្នកម្លាំងនាយកដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ បានដកហូតផលិតផលមួយចំនួនយកទៅពិនិត្យមេីលគុណភាព៕

    អត្ថបទ៖ បងម៉េង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay