សិល្បៈ

ប្លែកសាហាវ! មាស សុខសោភា លេងស្ទាយ៍ម៉ូតសក់ សម្រាប់២០២០ នេះ

BY
vichhicka
February 19, 2020

តារាចម្រៀង មាស សុខសោភា ជាតារាចម្រៀងជើងចាស់មួយរូបដែលទទួលបានការគាំទ្រខ្លាំង ចាប់តាំងពីបោះជំហ៊ានប្រឡូកក្នុងវិស័យសិល្បៈមកម្លេះ ដោយសារតែទឹកដមសំឡេងរបស់អ្នកនាង ត្រូវទាំងបទមនោសញ្ចេតនា និងបទញាក់កន្ត្រាក់អារម្មណ៍។

ចាប់តាំងពីប្រឡូកចូលក្នុងរង្វង់សិល្បៈមួយនេះ អ្នកនាង មាស សុខសោភា ត្រូវបានហ្វេនៗស្គាល់ថាតារាចម្រៀងនេះ មិនសូវលេខ្លួន ជាមួយស្ទាយ៍សម្លៀកបំពាក់ ឬការលេងម៉ូតសក់ប៉ុន្មានទេ។ ដោយឡែកពេលនេះ មាស សុខសោភា បានធ្វើឲ្យអ្នកគាំទ្ររបស់នាងប្លែកភ្នែកជាមួយស្ទាយ៍សក់ក្រងរបស់នាង យ៉ាងខ្យូតគួរឲ្យស្រលាញ់។ អ្នកគាំទ្ររបស់នាងជាច្រើនក៏បានបង្ហាញការពេញចិត្តជាមួយនឹងស្ទាយ៍សក់របស់អាយដល ថាពិតជាម៉ូតសក់ប្លែក ហើយស្អាត ក្នុងឆ្នាំ២០២០ នេះមែន។

គួររំលឹកផងដែរថា តារាចម្រៀងមួយដួងនេះ ជាកាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនេះ អ្នកនាងមាស សុខសោភា ត្រូវបានជ្រើសរើសជាតំណាងប្រទេសកម្ពុជា ក្នុងការចូលរួមព្រឹត្តិការណ៍«អាស៊ាន Fantasia » នៅកូរ៉េខាងត្បូង ដោយមានការចូលរួមពីតំណាក់តារា KPOP ជាច្រើន៕

Share This Post: