សិល្បៈ

ឃើញវីដេអូនេះអ្នកគាំទ្រញញឹមតាំងពីដើមដល់ចប់ ព្រោះ Bella ក្នុងរឿង និងក្រៅឆាកខុសគ្នាឆ្ងាយ

BY
vichhicka
February 19, 2020

ប្រិយមិត្តមិត្តច្បាស់ជាមិនទាន់ភ្លេចតួឯកក្នុងរឿង បុព្វេសន្និវាស នោះទេ ព្រោះតារាថៃស្រី កញ្ញា Bella សម្តែងមួយរឿងនេះឆក់បានបេះដូងទស្សនិកជននៅខ្មែរ ស្ទើរតែ ៩៩%ទៅហើយ។ ដោយសារតែមានសន្ទុះគាំទ្រខ្លាំងពីសំណាក់មហាជន ទាំងនៅលើកញ្ចក់ទូរទស្សន៍ និងលើបណ្តាញសង្គម រហូតមានប្រិយមិត្តដែលពេញចិត្ត ចូលទស្សនារឿងនេះលើសពីពីរដងក៏មាន។

ដោយឡែកថ្មីៗនេះ Bella បានបង្ហាញ Poster ក្នុងរឿង‪«‎daretolove ឬ ให้รักพิพากษา» ដែលនៅក្នុងរឿងថ្មីនេះ កញ្ញា ត្រូវសម្តែងជាកញ្ញា មេធាវីមួយ មានភាពរឹ‬ងមាំក្នុងខ្លួន មិនចេះលេងសើចច្រើន។ សាច់រឿងមួយនេះកំពុងតែថតជាបណ្តើរៗហើយដែរ ស្រាប់តែពេលនេះ Bella បានបង្ហាញវីដេអូក្រៅឆាករបស់នាង កំពុងរៀបចំថត ធ្វើឲ្យហ្វេនៗញញឹមបិទមាត់មិនជិត ព្រោះនាងនៅក្នុងរឿង និងក្រៅពិតជា​​កូរសាហាវតែម្តង។

ចង់ដឹងថា Bella កូរសាហាវប៉ុណ្ណានោះ មកទស្សនាវីដេអូទាំងអស់គ្នា៖

Share This Post: