ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ម៉ូតូរ៉ឺម៉កកង់បីចំនួន១០៥គ្រឿង ដល់រដ្ឋបាលខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ
BY Khmernote Media
February 19, 2020
នារសៀលថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីប្រគល់ម៉ូតូរ៉ឺម៉កកង់បីដល់រដ្ឋបាលខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ការងារបរិស្ថាន និងការងារសណ្តាប់ធ្នាប់តាមមូលដ្ឋានដែលមានសង្កាត់ទាំងអស់ចំនួន១០៥។

ពិធីប្រគល់នេះគឺជាលើកទី៣ ដោយមានវត្តមានឯកឧត្តម កើត ឆែ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រគល់ម៉ូតូរ៉ឺម៉កកង់បីសរុបទាំងបីលើកចំនួន១០៥គ្រឿង ដោយក្នុងមួយសង្កាត់ទទួលបានម៉ូតូរ៉ឺម៉កកង់បីចំនួន០១គ្រឿង និងរដ្ឋាករស្វយ័តផ្សារធំថ្មីចំនួន០១គ្រឿងដែលអាចបែនចាក់សំរាមបាន ដើម្បីពង្រីកសេវាប្រមូលសម្រាមក្នុងរាជធានីភ្នំពេញ៕





ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ