ព័ត៌មានជាតិ

អាណិតណាស់! អ្នកមីងជាស្ត្រីមេម៉ាយ ទ្រាំធ្វេីការទាំងឈឺទាំងភ្លៀងទាំងក្ដៅ ដេីម្បីចឹញ្ចឹមកូននិងម្ដាយជរា

BY
Khmernote Media
February 20, 2020

មានការចែករំលែកនៅលើបណ្តាញសង្គមនូវរឿងមួយគួរឲ្យអាណិតអាសូរ ដោយមានស្រ្តីមេម៉ាយម្នាក់ ខិតខំធ្វើការទាំងធ្លាក់ខ្លួនឈឺ ដើម្បីចិញ្ចឹមកូននិងម្តាយចាស់ជរា នេះបើយោងតាមការបង្ហោះរបស់ គណនីហ្វេសប៊ុកឈ្មោះ “ខ្ញុំបាទរ៉ាហ្វីនដែលជាយុវជនមូស្លីមកម្ពុជា”។ អ្នកមីងមិនត្រូវបានស្គាល់ឈ្មោះនោះទេ ប៉ុន្តែប្រភពមួយនេះបានបង្ហាញថាអ្នកមីងរស់នៅ ភូមិ​ត្មាតពង​ សង្គាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។ ជីវិតរបស់អ្នកមីង ធ្វើឲ្យអ្នកលេងបណ្តាញសង្គមសម្តែងក្តីអាណិតជាពន់ពេក និងសង្ឃឹមថាមានសប្បុរសជនជួយជាជំនួយដល់អ្នកមីងផងដែរ។

ប្រភពពីគណនីហ្វេសប៊ុក ខ្ញុំបាទរ៉ាហ្វីនដែលជាយុវជនមូស្លីមកម្ពុជា បានសរសេររៀបរាប់ថា៖ “អ្នកមីងស្រ្ដីមេម៉ាយទ្រាំធ្វេីការទាំងឈឺទាំងភ្លៀងទាំងក្ដៅ ដេីម្បីចឹញ្ចឹមកូននិងម្ដាយ សូមជួយស៊ែរមួយផង សូមអំពាវនាវដល់សប្បុរសជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេសសូមជួយដល់ អ្នកមីងជាស្រ្ដីមេម៉ាយហេីយចិញ្ចឹមកូននិងម្ដាយចាស់ជរាម្នាក់ឯង ទាំងខ្លួននៅឈឺទ្រាំលំបាកដេីម្បីកូន ទៅទាំងឈឺមិនថាភ្លៀងមិនថាក្ដៅ។ នេះហេីយគឺជាទឹកចិត្តម្ដាយតស៊ូដេីម្បីកូនម្ដាយសូ៊ទ្រាំទាំងឈឺដេីម្បីយកមកចិញ្ចឹមកូន សូមបងប្អូន បេីសិនជាបានឃេីញហេីយសូមជួយស៊ែរ ដេីម្បីអោយបងប្អូនយេីងបានឃេីញ និងបានជួយដល់គាត់ផង ដេីម្បីអោយគាត់បានព្យាបាល និងបានហូបគ្រប់គ្រាន់នឹងគេផងណា។ បងប្អូនមនុស្សម្នាក់ៗគ្មានអ្នកណាម្នាក់មេីលឃេីញវាសនាមេីលមិនដឹងមុខថាថ្ងៃមុខទៅជាយ៉ាងណាទេបងប្អូន សព្វថ្ងៃគាត់រស់នៅ​ ភូមិ​ត្មាតពង​ សង្គាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ហេីយបេីសិនជាបងប្អូនជួយឧបត្ថម្ភសូមទំនាក់ទំនងមក 081641318 យេីងរួមគ្នាដេីម្បីប្រទេសជាតិយេីងទាំងអស់គ្នាណាបងប្អូន”៕

Share This Post: