ព័ត៌មានជាតិ
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ច្រានចោលនូវព័ត៌មានបំផ្លើសគ្មានការពិត ដែលថាមន្ទីរពេទ្យមួយនេះមានមនុស្ស៣នាក់ស្លាប់ដោយកូរ៉ូណា
BY Khmernote Media
February 20, 2020
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើការបដិសេធ និងច្រានចោលនូវដំណឹងមិនពិតពាក់ព័ន្ធនឹងការផ្សព្វផ្សាយថា នៅមន្ទីរពេទ្យមួយនេះមានមនុស្ស៣នាក់ហើយបានស្លាប់ដោយសារតែជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (Covid-19)។
ដោយខាងមន្ទីរពេទ្យបានឲ្យដឹងថា មកទល់ពេលនេះ ពុំទាន់រកឃើញ និងមានករណីអ្នកជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (Covid-19)ចូលមកសម្រាកនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅឡើយទេ ។ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានប្រកាសច្រានចោលនូវព័ត៌មានបំផ្លើស គ្មានការពិតដែលបានផ្សព្វផ្សាយដោយម្ចាស់Account ឈ្មោះ Chham Chhany។ ខាងមន្ទីរពេទ្យសូមឲ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការចំពោះម្ចាស់ Account ឈ្មោះ Chham Chhany និងអ្នកចែករំលែកព័ត៌មានមិនពិតនេះ ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់៕

