គ្រាន់តែរឿងថ្មីរបស់ Taew ចេញ Poster រឿងបុរាណមួយនេះ ហ្វេនធ្លោយពាក្យទាំងនេះភ្លាម!
- BY
- vichhicka
- February 20, 2020
Taew នាងជាតារាថៃមួយរូបដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ហ្វេនៗនៅកម្ពុជា ចាប់តាំងពីនាងប្រឡូកក្នុងសិល្បៈមកម្លេះ។ ជាពិសេសនៅ Taew ត្រូវបានអ្នកមហាជនស្គាល់នាងកាន់តែខ្លាំង ចាប់តាំងពីនាងលេចមុខក្នុងរឿង«ព្រះម៉ែនាគី» ដោយសារតែក្នុងរឿងនេះ នាងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ត ថាជាតារាស្រីមួយរូបដែលសម្តែងជាតួនាគសមខ្លាំង។



ក្រោយ Taew លេចមុខក្នុងរឿង«ព្រះម៉ែនាគី» រួចមក ត្រូវបានអ្នកគាំទ្រ ផ្ទុះឡើងនូវមតិទន្ទឹងរងចាំឲ្យមានវគ្គ ៣ជាបន្តទៀត។ ព្រោះស្ទើរគ្រប់ភាពយន្តបែបបុរាណបែបនេះ នាងសម្តែងពិតជាសាកសមខ្លាំងណាស់ ទាំងអត្តចរិត ទឹកមុខ និងសម្លៀកបំពាក់ដែលនាងគ្រងមួយឈុតៗ។ ឥឡូវនេះ Taew បានបង្ហាញ Poster ក្នុងរឿងថ្មីរបស់នាង ក្នុងរឿងបែបបុរាណថ្មីមួយទៀត ដោយក្នុងនោះក៏មានការចូលរួមពីដៃគូចាសរបស់នាង បុរសសង្ហារ James Jirayu ទៀតផង ។ បើទោះបីជានាងមិនបានបង្ហើបថា ក្នុងរឿងនេះនាងត្រូវសម្តែងជាតួអង្គបែបណាក៏ដោយ ប៉ុន្តែអ្នកគាំទ្រជាច្រើនធ្លោយពាក្យតាមរយៈខមិនថា រង់ចាំទស្សនាខ្សែភាពយន្តនេះយ៉ាងអន្ទះសារ ដោយសារតែពួកគេពេញចិត្ត ការសម្តែង និងការស្លៀកពាក់របស់ Taew ដែលបង្ហាញខ្លួននៅក្នុងរឿងបែបបុរាណ។

ចង់ដឹងថា នៅក្នុងរឿងថ្មីនេះ Teaw មានអ្វីដែលថ្មីជូនអ្នកគាំទ្ររបស់នាង? សូមកុំភ្លេចរង់ចាំទស្សនា នាពេលឆាប់ៗខាងមុខនេះទាំងអស់គ្នា៕

- Share This Post:






