សិល្បៈ

មិនត្រឹមតែស្អាត ឆ្លាត ពេលនេះ Jimmy មួយរយៈក្រោយនេះក្លាយជាអ្នកលើកទឹកចិត្តមនុស្សតាមរយៈការបង្ហាញសារបែបនេះទៀត!

BY
vichhicka
February 20, 2020

កាលពីពេលថ្មីៗនេះ ក្នុងចំណោមតារាខ្មែរឆ្នើមដែលទៅទទួលពានរង្វាន់តារាឆ្នើម ២០២០ នៅប្រទេសថៃ កញ្ញា Jimmy ក៏ជាតារាស្រីមួយដែលមានកិត្តិយសឡើងទទួលពានរង្វាន់នោះផងដែរ។ ដូចដែលប្រិយមិត្តបានដឹងខ្លះនូវរឿងរ៉ាវដែលទាក់ទងជាមួយកញ្ញា Jimmy ថា កញ្ញាជាពិធីការិនីមួយ ដែលចេះច្រើនភាសា ថែមទាំងមានទេពកោសល្យច្រើនទៀតនៅក្នុងរង្វង់សិល្បៈ។ កញ្ញា Jimmy ក្លាយទៅជាមនុស្សស្រីម្នាក់ ដែលមនុស្សស្រីជាច្រើនទៀតប្រាថ្នាចង់មានអ្វីដូចនាង ជាពិសេសគឺរាងដ៏ស្រឡូនរបស់នាងតែម្តង ព្រោះនាងមិនត្រឹមតែស្អាត និងឆ្លាតនោះទេ ថែមទាំងពូកែរទៀតផង។

ជាក់ស្តែងមួយរយៈក្រោយនេះ កញ្ញា Jimmy បានបង្ហាញសារ ដែលជាសារមានអត្ថន័យ លើកទឹកចិត្តចំពោះមនុស្សដែលបាក់ទឹក មនុស្សដែលជួបតែភាពបរាជ័យ និងបង្ហាញពីអ្វីដែលជាតម្លៃមនុស្សស្រី។ ការបង្ហាញសារទាំងនេះ និងក្រោយស្តាប់ការសម្ភាសន៍របស់កញ្ញា នៅក្នុងកម្មវិធីមួយកាលពីពេលកន្លងទៅ ធ្វើឲ្យហ្វេនៗដឹងថា កញ្ញាមិនមានត្រឹមតែទ្រឹស្តីនោះទេ កញ្ញាក៏អនុវត្តន៍បាន ទើបវិថីនៃជីវិតរបស់កញ្ញា ឈានមកដល់ចំណុចជោគជ័យបែបនេះ។ ហ្វេនៗជាច្រើនទៀតបានបង្ហាញការគាំទ្រចំពោះរូបកញ្ញា ដែលបង្ហាញជាសារបែបនេះយ៉ាងពេញទំហឹង ហើយពួកគេក៏សង្ឃឹមពួកគេនឹង អនុវត្តន៍តាមការបង្ហាញរបស់កញ្ញា។ ចង់ដឹងថា Jimmy បង្ហាញសារអ្វីខ្លះ? មកទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

Share This Post: