កម្សត់ណាស់! ម្ដាយទ្រាំសុំទានទាំងមានជំងឺប្រចាំកាយ ដើម្បីឲ្យកូនស្រីបានសិក្សារៀនសូត្រ
មានការចែករំលែកនៅលើបណ្តាញសង្គមនូវរឿងមួយគួរឲ្យអាណិតអាសូរ ដោយអ៊ុំស្រីមួយរូបដែលមានជំងឺប្រចាំកាយដេីរសុំទានគេគ្រាន់បានថវិកាឲ្យកូនស្រីបានទៅរៀននឹងគេ នេះបើយោងតាមការបង្ហោះរបស់ គណនីហ្វេសប៊ុកឈ្មោះ “ខ្ញុំបាទរ៉ាហ្វីនដែលជាយុវជនមូស្លីមកម្ពុជា”។ អ៊ុំស្រីមិនត្រូវបានស្គាល់ឈ្មោះនោះទេ ប៉ុន្តែប្រភពមួយនេះបានបង្ហាញថាអ៊ុំស្រីរស់នៅ ភូមិទក្សិណខាងត្បូង ឃុំគោគចក ខេត្តសៀមរាប។ ជីវិតរបស់អ៊ុំស្រីនិងកូនស្រី ធ្វើឲ្យអ្នកលេងបណ្តាញសង្គមសម្តែងក្តីអាណិតជាពន់ពេក និងសង្ឃឹមថាមានសប្បុរសជនជួយជាជំនួយដល់អ៊ុំស្រី និងកូនរបស់គាត់ផងដែរ។

ប្រភពដដែរបានសរសេររៀបរាប់ថា៖ “ម្ដាយទ្រាំសុំទានទាំងមានជំងឺដេីម្បីកូនៗបានត្រឹមទឹកភ្នែកអាណិតម្ដាយ សូមជួយស៊ែរមួយផង សូមអំពាវនាវដល់សប្បុរសជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស សូមជួយដល់អ្នកម្ដាយដែលជាស្រ្ដីមេម៉ាយដេីរសុំទានទាំងខ្លួនមានជំងឺដេីម្បីយកមកអោយកូនមានទៅរៀននឹងគេ ពេលនេះទៅណាមិនរួចទេកំសត់ណាស់សព្វថ្ងៃនៅខ្ទមតូច។ សូមបងប្អូនបេីសិនជាបានឃេីញហេីយសូមជួយស៊ែរដេីម្បីអោយបងប្អូនយេីងបានឃេីញនិងបានជួយដល់គាត់ផងដេីម្បីអោយគាត់បានព្យាបាលនិងមេីលថែកូនគាត់បន្តទៀតផងបងប្អូន។ មនុស្សម្នាក់ៗគ្មានអ្នកណាម្នាក់មេីលឃេីញវាសនាមិនដឹងមុនថាថ្ងៃមុខទៅជាយ៉ាងណាទេបងប្អូនហេីយសព្វថ្ងៃគាត់រស់នៅ ភូមិទក្សិណខាងត្បូង ឃុំគោគចក ខេត្តសៀមរាប ហេីយបេីសិនជាបងប្អូនជួយឧបត្ថម្ភសូមទំនាក់ទំនងមក081641318យេីងរួមគ្នាដេីម្បីប្រទេសជាតិយេីងទាំងអស់គ្នាណាបងប្អូន”៕

