ទេីបចេញពីពន្ធនាគារសោះមិនរាងចាល ចេញមកធ្វេីចោរទៀត
ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃ អាទិត្យ ១កេីត ខែផល្គុន ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២០នេះ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ ដឹកនាំធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ក្រោយពេលដែលជនសង័្សយរូបនេះធ្វេីសកម្មភាពចាក់ទៅលេីជនរងគ្រោះឈ្មោះ យ៉ាន់ គឹមយៀត ភេទស្រី អាយុ៥៦ឆ្នាំមានទីលំនៅក្រុមទី១៤ភូមិអូរតាគាំ១សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដេីម្បីប្លន់យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះស្ថិតក្នុងលំនៅដ្ឋានខាងលេី ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនីបានបញ្ជាក់មុននេះថា កាលពីព្រឹកថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០២០វេលាម៉ោង៦និង០០នាទី ជនសង័្សយរូបនេះបានចូលធ្វេីសកម្មភាពក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះខាងលេី ដោយមានកាំបិតជាមធ្យោបាយក្នុងការប្រព្រឹត្តិ តែក្នុងខណ:ចូលទៅដល់បានពេីបប្រទះជាមួយជនរងគ្រោះជាម្ចាស់ផ្ទះ ហេីយជនសង័្សយបានធ្វេីសកម្មភាពចាក់ដោយកាំបិតទៅលេីជនរងគ្រោះបណ្តាលឲ្យរងរបួសជាទម្ងន់មុនពេលដែលជនសង័្សយប្រមូលយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះហេីយគេចខ្លួនបាត់ពីកន្លែងកេីតហេតុ។
ក្រោយកេីតហេតុភ្លាមៗសមត្ថកិច្ចនគរបាលធ្វេីការស្រាវជ្រាវជាបន្ទាន់រហូតឈានទៅកំណត់បាននូវមុខសញ្ញាសង័្សយរួចបានធ្វេីការឃាត់ខ្លួននាវេលាម៉ោង១៥និង២៥នាទីថ្ងៃខែឆ្នាំដដែល។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ប្រាប់មុននេះថាជនសង័្សយឈ្មោះ រឿន វិត ភេទប្រុស អាយុ២៧ឆ្នាំរស់នៅមិនប្រាកដ តែជាមុខសញ្ញាដែលទេីបចេញពីពន្ធនាគារក្នុងមួយរយ:ពេលខ្លីនេះ ។ លោកអធិការបានបញ្ជាក់បន្ថែមទៀតថា ជនរងគ្រោះត្រូវបានអ្នកជិតខាងនិងក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជាបន្ទាន់ ដោយសាររងរបួសធ្ងន់ រហូតមកដល់ពេលព្រលប់នេះមិនទាន់អាចនិយាយបាននៅឡេីយទេលោកថាក្នុងកិច្ចប្រតិបត្តិការនេះនគរបាលដកហូតបានសម្ភារ:ជាភស្តុតាងមួយចំនួនរួមមាន៖
-កង់ពណ៌ទឹកប្រាកចំនួន០១គ្រឿង(ជាមធ្យោបាយជិះធ្វេីសកម្មភាព)
-កូនកាំបិតចិតបន្តែចំនួន០២(សម្ភារ:ធ្វេីសកម្មភាព)
-មួកកន្តឹបពណ៏ក្រហមចំនួន០១
-កាបូបពណ៌ទឹកប្រាក់ចំនួន០២(ជារបស់ជនរងគ្រោះ)
-ខោខូវប៊យជើងខ្លីចំនួន០១
-អាវរងារពណ៌ឈាមជ្រូកចំនួន០១
លោកអធិការបញ្ជាក់ប្រាប់ថាតាមចម្លេីយសារភាពរបស់ជនសង័្សយខាងលេីបានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាព(ចាក់ដោយកាំបិត)ទៅលេីជនរងគ្រោះខាងលេីដេីម្បីយកទ្រព្យសម្បត្តិពិតប្រាដកមែន ។ ដោយសារជនរងគ្រោះមិនទាន់អាចបំភ្លឺបានដូច្នេះសម្ភារ:បាត់បង់ពិតប្រាកដសមត្ថកិច្ចនគរបាលមិនទាន់ដឹងច្បាស់នៅឡេីយទេ។
ជនសង័្សយកំពុងធ្វេីការស្រាវជ្រាវ និងបន្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដេីម្បីចាត់ការតាមផ្លូច្បាប់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង



